លោក Myint Swe ប្រធានាធិបតីនៅក្រោមរបបយោធាមីយ៉ាន់ម៉ា បានទទួលមរណភាពក្នុងវ័យ ៧៤ឆ្នាំ

2025/08/07 08:17:56 pm        107

ទូរទស្សន៍រដ្ឋ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៨ សីហា) នេះថា លោក ម្យិន ស្វេ (Myint Swe) -- ដែលបានក្លាយជាប្រធានាធិបតីរបស់សហភាពមីយ៉ាន់ម៉ា អំឡុងពេលធ្វើរដ្ឋប្រហារឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត ហើយបានប្រគល់អំណាចឱ្យយោធាភ្លាមៗនៅពេលនោះ -- បានទទួលមរណភាពហើយ រយៈពេលមួយឆ្នាំបន្ទាប់ពីសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។

ទូរទស្សន៍រដ្ឋ MRTV បាននិយាយថា អតីតឧត្តមសេនីយ៍វ័យ ៧៤ឆ្នាំរូបនេះទទួលមរណភាពនៅមន្ទីរពេទ្យណៃពិដោរ នៅព្រឹកថ្ងៃព្រហស្បតិ៍ (ពេលវេលាក្នុងស្រុក)។ លោក Myint Swe បានក្លាយជាប្រធានាធិបតីមានតែឈ្មោះប៉ុណ្ណោះ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោកត្រូវចាប់ខ្លួនអំឡុងរដ្ឋប្រហារ។

លោក Myint Swe ធ្លាប់ធ្វើជាអនុប្រធានាធិបតីនៅក្រោមរបបស៊ីវិលរបស់មីយ៉ាន់ម៉ា មុនពេលក្លាយជាប្រធានាធិបតីមានតែឈ្មោះនេះ។ ទោះបែបនេះក៏ដោយ របបសឹកបានពឹងផ្អែកលើលោកក្នុងការចុះហត្ថលេខាលើក្រឹត្យ និងផ្តល់នូវភាពស្របច្បាប់នៃការគ្រប់គ្រងរបស់ខ្លួន។

សេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីការិយាល័យព័ត៌មានយោធាបាននិយាយថា ពិធីបុណ្យសពរបស់លោកនឹងធ្វើឡើងនៅកម្រិតរដ្ឋ ប៉ុន្តែកាលបរិច្ឆេទមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋធ្លាប់ប្រកាសកាលពីខែកក្កដា ឆ្នាំមុនថា លោក Myint Swe មានជំងឺសរសៃប្រសាទដើរខុសប្រក្រតី និងជំងឺសរសៃប្រសាទនៅខុសទីតាំងក្នុងខួរក្បាលនិងខួរឆ្អឹងខ្នង ដែលធ្វើឱ្យលោកមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃធម្មតាបាន រួមទាំងការហូបចុកផងដែរ។ ប៉ុន្មានថ្ងៃក្រោយមកនៅពេលនោះ លោកក៏ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយភារកិច្ចរបស់លោកទាំងអស់ត្រូវប្រគល់ឱ្យប្រមុខរបបសឹក និងជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក Min Aung Hlaing ចាប់តាំងពីពេលនោះមក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm