នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ក្នុងជំនួបមុនកិច្ចប្រជុំ GBC កម្ពុជា-ថៃ បានឈាន​ដល់​កិច្ច​ព្រម​ព្រៀង​សំខាន់​ៗ​មួយ​ចំនួនរួមទាំងការប្រកាន់ខ្ជាប់ពេញលេញចំពោះបទឈប់បាញ់

2025/08/07 08:27:04 pm        1.2 K

ម៉ាឡេស៊ី៖ ប្រធានអាស៊ានប្តូរវេន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim បាន​លើក​ឡើង​នៅ​លើបណ្ដាញសង្គមផ្លូវនៅរសៀលថ្ងៃទី៧ ខែសីហានេះថា ក្នុងជំនួបជាមួយ​ឯកឧត្តម​ព្រឹក​នេះ​មុន​នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) គីទាំងពីរក៏​បាន​ឈាន​ដល់​កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនរួមទាំងការ​ប្រកាន់​ខ្ជាប់​ពេញ​លេញ​ចំពោះ​បទ​ឈប់​បាញ់​ដោយ​គ្មាន​ទម្រង់​នៃការឈ្លានពាន គ្មានការកើនឡើងឬផ្លាស់ប្តូរទីតាំងកងទ័ព ការបញ្ចៀស​សកម្មភា​ព​ញុះញង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង​ស៊ីវិល​។

ឯកឧត្តម ប្រធានអាស៊ានប្តូរវេន និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់បែបនេះក្រោយជំនួប សម្តែង​ការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិស្ដីទីថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit ជាមួយ​គណៈ​ប្រតិភូរៀងៗខ្លួននៅប្រទេសម៉ាឡេស៊ី។

ឯកឧត្តម Anwar Ibrahim បានលើកឡើងថា ក្នុងជំនួបកិច្ចប្រជុំនេះមានអត្ថន័យណាស់ ដោយ​យើង​បាន​ឈានដល់កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ ដើម្បីបន្តកិច្ចសន្ទនា និងថែរក្សា​បទ​ឈប់​បាញ់​គ្នា នៅព្រំដែនថៃ-កម្ពុជា ដែលចាប់ផ្តើមតាំងពីថ្ងៃទី ២៩ ខែកក្កដា។ វាបានឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម ដើម្បីលើកស្ទួយសន្តិភាព និងស្ថិរភា​ពតំបន់​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ភូមិ​សាស្រ្ត​នយោបាយ​នាពេ​លបច្ចុប្បន្ន។

ឯកឧត្តម Anwar Ibrahim បានកោតសរសើរចំពោះទំនុកចិត្តកម្ពុជា និងថៃ ផ្តល់ជូនម៉ាឡេស៊ី ក្នុងការបន្តដឹកនាំកិច្ចចរចាសន្តិភាព និងតាមដានសភាពការណ៍តាមព្រំដែន ជាពិសេសតាមរយៈតួនាទីសំខាន់ៗរបស់មេបញ្ជាការកងរាជអាវុធហត្ថម៉ាឡេស៊ី លោកឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar.Alhamdulillah ប្រទេសទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនរួមទាំងការប្តេជ្ញាចិត្តគោរពតាមបទឈប់បាញ់គ្នាដោយគ្មានទម្រង់នៃការរំលោភ មិនបន្ថែមកម្លាំង ឬផ្លាស់ប្តូរការដាក់ពង្រាយកងទ័ព ជៀសវាងសកម្មភាពញុះញង់ ព្រមទាំងធានាការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ឯកឧត្តម Anwar Ibrahim បញ្ជាក់ថា ការជជែករបស់យើងលើសពី៣០នាទី ក៏បានជជែកពីសំណើដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីជួយតាមដានកិច្ចខិតខំប្រឹងប្រែង ជំនួយមនុស្សធម៌ និងការគ្រប់គ្រងវេជ្ជសាស្រ្តនៅតំបន់ព្រំដែនផងដែរ។ ឯកឧត្តមបញ្ជាក់ថា ក្រុមការងារម៉ាឡេស៊ីទាំងមូលនឹងបន្តធ្វើការគាំទ្រដល់ដំណើរការដោយសន្តិវិធីនេះដោយផ្អែកលើជំនឿនិងទំនុកចិត្តថា សន្តិភាពយូរអង្វែងអាចសម្រេចបានតាមរយៈការសន្ទនា មិត្តភាព និងភាពស្មោះត្រង់៕

Sourc: Anwar Ibrahim official FB page

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm