រដ្ឋមន្ត្រីអេហ្ស៊ីប ហៅការឆ្លើយតបរបស់លោកខាងលិចចំពោះការឈឺចាប់នៅហ្កាហ្សាថា គួរឲ្យអាម៉ាស់ណាស់

2025/08/07 02:44:35 pm        109

ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្រិកកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បានពណ៌នាការឆ្លើយតបអន្តរជាតិចំពោះវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា ដែលកំពុងកើនឡើងថា គួរឲ្យអាម៉ាស់ ហើយបានជំរុញប្រទេសលោកខាងលិចដ៏មានឥទ្ធិពល ឲ្យបង្កើនសម្ពាធលើអ៊ីស្រាអែល។

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងអាថែនថា៖«សហគមន៍អន្តរជាតិ គួរតែខ្មាស់អៀនចំពោះស្ថានការណ៍សោកនាដកម្ម ដែលកំពុងកើតឡើងនៅតំបន់ហ្កាហ្សា និងសកម្មភាពបំផ្លិចបំផ្លាញដែលកំពុងត្រូវបានធ្វើឡើងដោយប្រទេសអ៊ីស្រាអែល»។

លោកបាននិយាយថា៖«អ្វីដែលកំពុងលាតត្រដាង គឺជាសោកនាដកម្មរបស់មនុស្សហើយការឈឺចាប់ដែលបានឃើញ គឺជាភាពអាម៉ាសនៃភាពអសកម្មរបស់សហគមន៍អន្តរជាតិ»។

របាយការណ៍ទូទៅនៃភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា បានបង្កើនការព្រួយបារម្ភជាអន្តរជាតិចំពោះផលវិបាកដ៏អាក្រក់នៃប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលបានចាប់ផ្តើមជិតពីរឆ្នាំកន្លងទៅ បន្ទាប់ពីការវាយប្រហារដ៏សាហាវដោយក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។

រដ្ឋមន្ត្រីអេហ្ស៊ីបបានពណ៌នាយុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅក្នុងទឹកដីនេះថា ជា «អំពើប្រល័យពូជសាសន៍ជាប្រព័ន្ធ» ប៉ុន្តែបានអះអាងជាថ្មីនូវជំហររបស់រដ្ឋាភិបាលរបស់លោកថា ខ្លួនបដិសេធយ៉ាងដាច់ខាតនូវការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ចេញពីទឹកដីដូនតារបស់ពួកគេ។

អត្ថបទដែលទាក់ទង

BREAKING NEWS! អ្នកទេសចរជនជាតិម៉ាឡេស៊ី ២នាក់ ត្រូវបានដុតនៅកណ្តាលទីក្រុងបាងកក ហើយជនសង្ស័យ​ត្រូវចាប់ខ្លួន
2025/08/09 11:59:17 am        1
ប្រទេសអាស៊ែបៃហ្សង់ និងអាមេនី ចុះកិច្ចព្រមព្រៀងសម្របសម្រួលដោយលោក Trump នៅសេតវិមាន
2025/08/09 11:50:55 am        1
កាណាដា កាត់រំសាយការងាររាប់ម៉ឺនកន្លែង ខណៈការដំឡើងពន្ធ កាត់បន្ថយផែនការជួលបុគ្គលិក
2025/08/09 11:43:15 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម កែវ រតនៈ ៖ ដើម្បីជាតិរឹងមាំពលរដ្ឋត្រូវសាមគ្គីភាព ខិតខំរៀនសូត្រ និងបំពេញភារកិច្ចរៀងៗខ្លួន ឱ្យបានល្អ

2025/08/09 12:55:09 pm
​ស្ថានភាពព្រំដែននៅព្រះវិហារ និងឧត្ដរមានជ័យស្ងប់ស្ងាត់ តែថៃបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិត
2025/08/09 12:06:12 pm
​BREAKING NEWS! អ្នកទេសចរជនជាតិម៉ាឡេស៊ី ២នាក់ ត្រូវបានដុតនៅកណ្តាលទីក្រុងបាងកក ហើយជនសង្ស័យ​ត្រូវចាប់ខ្លួន
2025/08/09 11:59:17 am
​ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក អញ្ជើញប្រគល់ស្បៀងជូនជនភៀសសឹកចំនួន ៤៥៥២គ្រួសារ ក្នុងស្រុកបន្ទាយអំពិល
2025/08/09 11:53:28 am
​ប្រទេសអាស៊ែបៃហ្សង់ និងអាមេនី ចុះកិច្ចព្រមព្រៀងសម្របសម្រួលដោយលោក Trump នៅសេតវិមាន
2025/08/09 11:50:55 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/07 01:56:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/08 07:25:03 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am