ស្ថានទូតចិនប្រចាំនៅអាមេរិក៖ កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី សមនឹងទទួលបានការគោរពនិងការការពារ

2025/08/07 10:24:26 pm        307

អ្នកនាំពាក្យស្ថានទូតចិនលោក Liu Pengyu បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ក្នុងការឆ្លើយតបទៅនឹងពន្ធនាំចូលថ្មីដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិក ដែលកំណត់គោលដៅទៅលើប្រទេសចិនជុំវិញទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយរុស្ស៊ីថា កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយរុស្ស៊ី គឺសមហេតុផល និងស្របច្បាប់ ក៏ដូចជាសមនឹងទទួលបានការគោរព និងការការពារ។

លោក Liu បាននិយាយថា៖«សហគមន៍អន្តរជាតិ រួមទាំងប្រទេសចិន បានអនុវត្តកិច្ចសហប្រតិបត្តិការធម្មតាជាមួយរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ។ កិច្ចសហប្រតិបត្តិការនេះ គឺសមហេតុផល និងស្របច្បាប់ ដោយមិនបង្កគ្រោះថ្នាក់ដល់ភាគីទី៣ ណាមួយឡើយ ហើយសមនឹងទទួលបានការគោរព និងការការពារ ។«ប្រទេសចិនតែងតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់ទណ្ឌកម្មឯកតោភាគីដែលខុសច្បាប់ និងអយុត្តិធម៌ ហើយគេហៅថា យុត្តាធិការជាក់លាក់របស់សហរដ្ឋអាមេរិក។ សង្គ្រាមពន្ធគយ គ្មានអ្នកឈ្នះទេ។ ការបង្ខិតបង្ខំ និងការគាបសង្កត់ នឹងមិនទទួលបានជោគជ័យទេ។

លោក Liu បានកត់សម្គាល់ឃើញថា៖ នាពេលថ្មីៗនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក ចុងក្រោយគេ នៅទីក្រុង Stockholm នៃប្រទេសស៊ុយអែត ដែលភាគីទាំងពីរ «បានពិនិត្យ និងបញ្ជាក់អំពីការអនុវត្តកិច្ចព្រមដែលសម្រេចបាននៅក្នុងកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ហើយក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា នៅក្នុងកិច្ចពិភាក្សាទីក្រុងឡុងដ៍»។

អ្នកនាំពាក្យរូបនេះបានសន្និដ្ឋានថា៖«យើងសង្ឃឹមថា សហរដ្ឋអាមេរិក អាចធ្វើការជាមួយចិន ដើម្បីបន្តប្រកាន់ខ្ជាប់នូវមតិឯកភាពសំខាន់ៗ ដែលប្រមុខរដ្ឋទាំងពីរ សម្រេចបានក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទ ប្រើប្រាស់ពេញលេញនូវតួនាទីនៃយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក បន្តពង្រឹងកិច្ចព្រមព្រៀង កាត់បន្ថយការយល់ច្រលំ និងពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រឹងកិច្ចសន្ទនា និងការពិគ្រោះយោបល់ឲ្យកាន់តែស៊ីជម្រៅ និងខិតខំឲ្យទទួលបានលទ្ធផលឈ្នះ-ឈ្នះបន្ថែមទៀត»។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm