លោក Trump ប្រកាសថា ប្រាក់រាប់ពាន់លានដុល្លារកំពុងហូរចូលអាមេរិក បន្ទាប់ពីពន្ធចូលជាធរមាន

2025/08/07 10:43:02 pm        69

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (៧ សីហា) នេះថា "ប្រាក់ពន្ធរាប់ពាន់លានដុល្លារ" ឥឡូវនេះកំពុងហូរចូលទៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីកាលបរិច្ឆេទកំណត់ថ្ងៃទី០៧ ខែសីហា របស់លោកបានចូលមកដល់ សម្រាប់ការអនុវត្តជាធរមាននូវពន្ធបដិការថ្មី។

ទៅលើវេទិកាសង្គម Truth Social ត្រឹមពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី៧ សីហា នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) លោក Trump បានបង្ហោះសារថា "កណ្តាលយប់ហើយ!!! ប្រាក់រាប់ពាន់លានដុល្លារកំពុងហូរចូលសហរដ្ឋអាមេរិកហើយ!"។

រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយពីមុនរួចមកហើយថា រដ្ឋបាលបានព្យាករថា របាំងពន្ធគយអាចបង្កើតប្រាក់ចំណូលច្រើនជាង ៣០០ពាន់លានដុល្លារ សម្រាប់រដ្ឋាភិបាលសហព័ន្ធពេញមួយឆ្នាំ២០២៥នេះ។

អត្រាពន្ធនាំចូលខ្ពស់ៗលើប្រទេសរាប់សិបបានចាប់ផ្តើមយកនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលផលប៉ះពាល់សេដ្ឋកិច្ចមកពីការគំរាមកំហែងពន្ធរយៈពេលជាច្រើនខែរបស់លោក Trump បានចាប់ផ្តើមបង្កើតការខូចខាតដែលអាចមើលឃើញសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ សេតវិមានបាននិយាយថា ចាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី៧ សីហា នេះ ដែលទំនិញមកពីជាង ៦០ប្រទេស និងសហភាពអឺរ៉ុប នឹងប្រឈមមុខនឹងអត្រាពន្ធទូលំទូលាយយ៉ាងតិច ១០% ឬខ្ពស់ជាងនេះ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm