UN៖ ក្រុមឧទ្ទាមគាំទ្រដោយរ្វ៉ាន់ដា បានសម្លាប់ជនស៊ីវិលជាង ៣០០នាក់ នៅកុងហ្គោ កាលពីខែកក្កដា

2025/08/07 10:56:06 pm        107

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (៦ សីហា) ថា ក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១៩នាក់ ក្នុងរយៈពេលមួយខែកន្លងមកនេះ នៅភាគខាងកើតប្រទេសកុងហ្គោ ដោយពណ៌នាចំនួនអ្នកស្លាប់នេះថាច្រើនបំផុតមួយ ដែលត្រូវបានកត់ត្រាក្នុងការវាយប្រហារបែបនេះ ចាប់តាំងពីក្រុមឧទ្ទាម M23 បានងើបធ្វើសកម្មភាពបះបោរឡើងវិញនៅឆ្នាំ២០២២។

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយសមាជិកនៃកងកម្លាំងការពារប្រទេសរ្វ៉ាន់ដា បានកំណត់គោលដៅភូមិចំនួន៤ នៅក្នុងទឹកដី Rutshuru ខាងជើងនៃខេត្ត Kivu របស់កុងហ្គោ ចន្លោះពីថ្ងៃទី០៩ ដល់ថ្ងៃទី២១ ខែកក្កដា។

អំពើហិង្សាបន្តអាចគំរាមកំហែងដល់កិច្ចប្រឹងប្រែងដឹកនាំដោយកាតា ដើម្បីនាំកុងហ្គោ និងក្រុមឧទ្ទាមនោះ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ត្រឹមគោលដៅនៃថ្ងៃទី១៨ ខែសីហា។ លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើននៃកិច្ចព្រមព្រៀងសន្តិភាពនេះគឺការការពារជនស៊ីវិល និងការវិលត្រឡប់ប្រកបដោយសុវត្ថិភាពនៃជនភៀសខ្លួនរាប់លាននាក់ ដោយសារជម្លោះ។

ភាគីជម្លោះទាំងពីរនេះកាលពីថ្ងៃទី១៩ ខែកក្កដា បានចុះហត្ថលេខាលើសេចក្តីប្រកាសជាគោលការណ៍មួយនៅកាតា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា និងប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ។ ទោះយ៉ាងនេះក៏ដោយ សេចក្តីថ្លែងការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបាននិយាយថា ការវាយប្រហារដ៏បង្ហូរឈាមលើជនសីវ៉ិល កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការចុះហត្ថលេខានោះ៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm