ប្រធានក្រុមការងារចុះជួយឃុំព្រះផុស អំពាវនាវដល់ពលរដ្ឋត្រូវបន្តអនុវត្ដន៍វិធានសុខាភិបាល ទោះចាក់វ៉ាក់សាំងគ្រប់ដូស

2022/01/15 09:47:45 pm        638

បាត់ដំបង៖ ក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំព្រះផុស បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋ ត្រូវបន្តអនុវត្ដន៍វិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ទោះបីជាបានចាក់វ៉ាក់គ្រប់ដូសហើយក្ដី ខណៈបច្ចុប្បន្នប្រទេសកម្ពុជាក៏មានករណីឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍ហើយនោះ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ១១៤គ្រួសារក្នុងឃុំព្រះផុស នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជា ចុះជួយឃុំព្រះផុស បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ត​អនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃឱ្យ​បាន​ស្អាតជានិច្ច ​ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ​រក្សាគម្លាតសុវត្ថិភាពគ្រប់ពេលវេលា បើទោះជា​បាន​ទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូសក្តី ។

សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសចំពោះលោកយាយ លោកតា ដែលមានវ័យជរា និង​ជំងឺប្រចាំកាយ ​ព្រោះអាចងាយនឹងប្រឈមជាមួយជំងឺផ្សេងៗ​ ក្នុងអំឡុងពេលចុះត្រជាក់នេះ ។

ឯកឧត្ដម បន្ថែមថា ចំពោះអាជ្ញាធរពាក់ព័ន្ធសូមបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង​សហគមន៍តាមរយៈវិធានការអប់រំផ្សព្វផ្សាយ និងការអនុវត្តរាល់វិធានការរដ្ឋបាល ក្នុង​ករណីចាំបាច់ ។

ឯកឧត្ដមបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូបត្រូវស្វែងរកកិច្ចអន្តរាគមន៍​ជាបន្ទាន់ពីអាជ្ញាធរដែនដី​ក្នុង​ករណី​ត្រូវការជំនួយ​សង្គ្រោះបន្ទាន់នានា ជាចាំបាច់ ឬរាយការណ៍មកកាន់ក្រុម​ការងារ​នៅ​ទីស្នាក់ការ​ផ្ទាល់​ក៏បាន ។

អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តតាមដានរាល់​ស្ថានភាពជីវភាព ​របស់បងប្អូនប្រជាពលរដ្ឋ ដោយ​កំណត់​មុខ​សញ្ញាជនរងគ្រោះ ​និងជនងាយរងគ្រោះក្នុងបរិការណ៍នៃវិបត្តិកូវីដ១៩ ឱ្យបាន ដើម្បី​ងាយ​ស្រួល​ក្នុងការត្រៀមលក្ខណៈជួយអន្តរាគមន៍​បានទាន់ពេលវេលា ។មិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់​ ដែលមានបញ្ហា​ ឱ្យនៅរងាឯកា​ ដោយយើងមិនបានដឹងនោះទេ ជា​ពិសេស​មិនត្រូវ​ឲ្យមាន​ការ​រើសអើង​កើត​ឡើងឡើយ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm