មនុស្ស២៧នាក់ស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល និង២០នាក់ទៀតស្លាប់ដោយរថយន្តក្រឡាប់នៅហ្កាហ្សា

2025/08/07 04:22:02 pm        41

ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់២៧នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ ខណៈមនុស្ស២០នាក់ផ្សេងទៀត បានស្លាប់ដោយរថយន្តដឹកស្បៀងក្រឡាប់នៅតំបន់ហ្កាហ្សាស្ទ្រីប នេះបើយោងតាមប្រភពពីប៉ាឡេស្ទីន។ លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បាននិយាយថា ការវាយប្រហារបានដាក់គោលដៅទៅលើតង់លំនៅឋានជនភៀសខ្លួន និងការប្រមូលផ្តុំមនុស្សដែលរង់ចាំជំនួយនៅតំបន់ហ្កាហ្សាស្ទ្រីប។

លោក Basal បាននិយាយថា មនុស្ស៧នាក់ត្រូវបានសម្លាប់ដោយការបាញ់របស់កងទ័ពអ៊ីស្រាអែល ខណៈកំពុងរង់ចាំជំនួយនៅជិតមជ្ឈមណ្ឌលចែកចាយចំនួនពីរកន្លែងដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅ ទីក្រុង Rafah និងនៅតំបន់ Netzarim ហើយ មនុស្ស៩នាក់ រួមទាំងកុមារត្រូវបានសម្លាប់នៅពេលដែលយន្តហោះអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើលំនៅឋានពីរខ្នងនៅភាគខាងកើតទីក្រុងហ្កាហ្សា។ 

អ្នកនាំពាក្យរបស់ទីភ្នាក់ងារការពារជនស៊ីវិលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា លោក Mahmoud Basal និយាយថា មនុស្ស២០នាក់ស្លាប់ និងជាង៣០នាក់បានរងរបួសនៅពេលដែលរថយន្តដឹកជំនួយចំនួន៤គ្រឿងបានក្រឡាប់។ លោកនិយាយថា តំបន់នោះស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល ហើយផ្លូវថ្នល់មានសភាពទ្រុឌទ្រោម និងគ្រោះថ្នាក់។

អត្ថបទដែលទាក់ទង

ហ្កាហ្សាត្រូវកក្រើកដោយការបំផ្ទុះពេញមួយយប់ ខណៈដែលអ៊ីស្រាអែល រងការរិះគន់ជុំវិញផែនការគ្រប់គ្រងទីក្រុងហ្កាហ្សា
2025/08/09 01:28:40 pm        2
ក្រុមមន្ត្រី៖ ប្រទេសអ៊ីរ៉ាក់ចាប់នាវាដឹកប្រេង ដែលជាផ្នែកមួយនៃការបង្ក្រាបការរត់ពន្ធ
2025/08/09 01:26:20 pm        2
ក្រុមអ្នកតវ៉ាប្រឆាំងជនអន្តោប្រវេសន៍និងប្រឆាំងការរើសអើងជាតិសាសន៍ប្រឈមមុខដាក់គ្នានៅទីក្រុងឡុងដ្រ៍
2025/08/09 01:24:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួង​ការ​ងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នាំ​យក​ឱកាស​ការ​ងារ​ចំនួ​ន ៦ ៧៦០​កន្លែង​ទៅ​ផ្សព្វ​ផ្សាយ​ជូន​ប្រជា​ពល​រដ្ឋ និង​ពលករខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេ​សថៃ

2025/08/09 01:29:13 pm
​ហ្កាហ្សាត្រូវកក្រើកដោយការបំផ្ទុះពេញមួយយប់ ខណៈដែលអ៊ីស្រាអែល រងការរិះគន់ជុំវិញផែនការគ្រប់គ្រងទីក្រុងហ្កាហ្សា
2025/08/09 01:28:40 pm
​ក្រុមមន្ត្រី៖ ប្រទេសអ៊ីរ៉ាក់ចាប់នាវាដឹកប្រេង ដែលជាផ្នែកមួយនៃការបង្ក្រាបការរត់ពន្ធ
2025/08/09 01:26:20 pm
​ក្រុមអ្នកតវ៉ាប្រឆាំងជនអន្តោប្រវេសន៍និងប្រឆាំងការរើសអើងជាតិសាសន៍ប្រឈមមុខដាក់គ្នានៅទីក្រុងឡុងដ្រ៍
2025/08/09 01:24:21 pm
​អង្គការសុខភាពពិភពលោក៖ ភាពអត់ឃ្លាននិងជំងឺ កំពុងរាលដាលក្នុងប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម
2025/08/09 01:21:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/07 01:56:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/08 07:25:03 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am