មេដឹកនាំជប៉ុនអំពាវនាវឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅថ្ងៃខួបទី៨០ នៃសោកនាដកម្ម នៅហ៊ីរ៉ូស៊ីម៉ា

2025/08/07 11:36:52 pm        109

អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុន កាលពីថ្ងៃពុធ (ទី៦ ខែសីហា) បានរិះគន់ដល់បណ្ដាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ខណៈដែលប្រទេសជប៉ុន បានប្រារព្ធខួបលើកទី៨០ នៃការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងរបស់លោក។

អំឡុងពិធីរំលឹកខួបសន្តិភាពប្រចាំឆ្នាំរបស់ជប៉ុន ដែលបានធ្វើឡើងនៅឯឧទ្យានអនុស្សាវរីយ៍សន្តិភាព ក្នុងទីក្រុងនេះ អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kazumi Matsui បាននិយាយថា៖ «ទោះបីជាមានភាពចលាចលនាពេលបច្ចុប្បន្ន ជាកម្រិតជាតិ ឬរដ្ឋក៏ដោយ ក៏យើងជាប្រជាជនមិនត្រូវបោះបង់ចោលឡើយ ពោលគឺកុំអស់សង្ឃឹម។ ផ្ទុយទៅវិញ យើងត្រូវតែប្រឹងប្រែងឲ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីបង្កើតបានការឯកភាពសង្គមស៊ីវិល ដែលយល់ឃើញដូចគ្នាថា អាវុធនុយក្លេអែរត្រូវតែត្រូវបានលុបបំបាត់ ដើម្បីឲ្យមានពិភពលោកមួយពេញទៅដោយសន្តិភាពយ៉ាងពិតប្រាកដ»។

មនុស្សប្រមាណ ៥៥.០០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលរួមមានតំណាងមកពីប្រទេស និងតំបន់ចំនួន ១២០។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ក៏មានវត្តមាននៅក្នុងពិធីនេះដែរ ហើយលោកបានថ្លែងយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ។

លោក Ishiba បាននិយាយថា៖ «ការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងៗ នៅក្នុងសហគមន៍អន្តរជាតិ ជុំវិញវិធីសាស្ត្រ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ បានធ្វើឲ្យបរិយាកាសសន្តិសុខបច្ចុប្បន្នកាន់តែអសន្តិសុខខ្លាំងទៅៗ។ ប៉ុន្តែនោះហើយជាមូលហេតុដែលយើងត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីនាំមកនូវពិភពលោកដែលគ្មានសង្គ្រាមនុយក្លេអ៊ែរ និងពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ ក្រោមសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលជាមូលដ្ឋានគ្រឹះនៃការរំសាយអាវុធនុយក្លេអ៊ែរអន្តរជាតិ និងជាកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធ»។

គួររំលឹកថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅវេលាម៉ោង ៨:១៥ព្រឹក (ម៉ោងក្នុងស្រុក)៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm