ទីភ្នាក់ងារព័ត៌មានរដ្ឋ Petra និង SANA បានរាយការណ៍ថា ក្រសួងការបរទេស និងជនបរទេសហ្ស៊កដានីកាលពីថ្ងៃពុធ បានប្រកាសពីការជម្លៀសពលរដ្ឋហ្សកដានី ៨៣នាក់ ចេញពីខេត្តweida នៅភាគខាងត្បូងប្រទេសស៊ីរី។
អ្នកជម្លៀសទាំងនោះ ត្រូវបានដឹកជញ្ជូនតាមរថយន្តក្រុងរបស់អង្គការអឌ្ឍចន្ទក្រហមស៊ីរី ហើយចូលទៅ ហ្ស៊កដានីតាមច្រកព្រំដែន Nassib/Jaber ដោយមានការសម្របសម្រួលជាមួយក្រសួងការបរទេស និងជនបរទេសស៊ីរី។

អ្នកនាំពាក្យក្រសួងហ្ស៊កដានី លោក Sufian Qudah បាននិយាយថា ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងស្ថាប័នជាតិរបស់ហ្ស៊កដានី និងអាជ្ញាធរស៊ីរី ដើម្បីធានាសុវត្ថិភាព និងការវិលត្រឡប់របស់ជនជាតិហ្ស៊កដានី ទាន់ពេលវេលា។
ប្រទេសហ្ស៊កដានី ក៏បានសម្របសម្រួលការជម្លៀសមនុស្ស ១១២ នាក់ពីខេត្ត Sweida កាលពីសប្តាហ៍ មុន។
