ប្រភពទួរគីនិយាយថា កងកម្លំាង SDF ដឹកនាំដោយឃើដ មិនគោរពតាមកិច្ចព្រមព្រៀងសមាហរណកម្មស៊ីរីទេ

2025/08/07 05:18:42 pm        44

ប្រភពក្រសួងការពារជាតិទួរគី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃើដ មិនបានធ្វើសកម្មភាពស្របតាមកិច្ចព្រមព្រៀង ដែលខ្លួនបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលស៊ីរី ក្នុងឆ្នាំនេះ ដើម្បីចូលរួមជាមួយស្ថាប័នរដ្ឋរបស់ប្រទេសនេះទេ ហើយការប៉ះទង្គិចនាពេលថ្មីៗនេះ រវាងក្រុមនេះ និងកងកម្លាំងរដ្ឋាភិបាល បានធ្វើឲ្យ ខូចខាតដល់ការរួបរួមរបស់ប្រទេសស៊ីរី។  

ប្រទេសទួរគី ចាត់ទុកកងកម្លាំង SDF ដែលគាំទ្រដោយសហរដ្ឋអាមេរិកថា ជាអង្គការភេរវកម្ម ហើយបាននិយាយម្តងហើយម្តងទៀតថា ខ្លួនរំពឹងថា ក្រុមនេះនឹងគោរពតាមកិច្ចព្រមព្រៀង ដើម្បីរំសាយអាវុធ និងសមាហរណកម្មទៅក្នុងកងទ័ពរបស់រដ្ឋស៊ីរី។

ប្រភពបានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទមួយក្នុងទីក្រុងអង់ការ៉ាថា៖«វាមិនបានគេចផុតពីការយកចិត្តទុកដាក់របស់យើងទេដែលសំឡេងរបស់អង្គការភេរវកម្ម SDF កាន់តែខ្លាំងឡើង ដែលត្រូវបានផ្តល់អំណាច ដោយការប៉ះទង្គិចគ្នា នៅភាគខាងត្បូងនៃប្រទេសស៊ីរី~ ។

ប្រភពដដែល បានបន្ថែមថា៖«ការវាយប្រហាររបស់អង្គការភេរវកម្ម SDF នៅជាយក្រុង Manbij និងទីក្រុង Aleppo ប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់ដល់ឯកភាពគ្នាផ្នែកនយោបាយ និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី»។

អត្ថបទដែលទាក់ទង

ហ្កាហ្សាត្រូវកក្រើកដោយការបំផ្ទុះពេញមួយយប់ ខណៈដែលអ៊ីស្រាអែល រងការរិះគន់ជុំវិញផែនការគ្រប់គ្រងទីក្រុងហ្កាហ្សា
2025/08/09 01:28:40 pm        2
ក្រុមមន្ត្រី៖ ប្រទេសអ៊ីរ៉ាក់ចាប់នាវាដឹកប្រេង ដែលជាផ្នែកមួយនៃការបង្ក្រាបការរត់ពន្ធ
2025/08/09 01:26:20 pm        2
ក្រុមអ្នកតវ៉ាប្រឆាំងជនអន្តោប្រវេសន៍និងប្រឆាំងការរើសអើងជាតិសាសន៍ប្រឈមមុខដាក់គ្នានៅទីក្រុងឡុងដ្រ៍
2025/08/09 01:24:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួង​ការ​ងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នាំ​យក​ឱកាស​ការ​ងារ​ចំនួ​ន ៦ ៧៦០​កន្លែង​ទៅ​ផ្សព្វ​ផ្សាយ​ជូន​ប្រជា​ពល​រដ្ឋ និង​ពលករខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេ​សថៃ

2025/08/09 01:29:13 pm
​ហ្កាហ្សាត្រូវកក្រើកដោយការបំផ្ទុះពេញមួយយប់ ខណៈដែលអ៊ីស្រាអែល រងការរិះគន់ជុំវិញផែនការគ្រប់គ្រងទីក្រុងហ្កាហ្សា
2025/08/09 01:28:40 pm
​ក្រុមមន្ត្រី៖ ប្រទេសអ៊ីរ៉ាក់ចាប់នាវាដឹកប្រេង ដែលជាផ្នែកមួយនៃការបង្ក្រាបការរត់ពន្ធ
2025/08/09 01:26:20 pm
​ក្រុមអ្នកតវ៉ាប្រឆាំងជនអន្តោប្រវេសន៍និងប្រឆាំងការរើសអើងជាតិសាសន៍ប្រឈមមុខដាក់គ្នានៅទីក្រុងឡុងដ្រ៍
2025/08/09 01:24:21 pm
​អង្គការសុខភាពពិភពលោក៖ ភាពអត់ឃ្លាននិងជំងឺ កំពុងរាលដាលក្នុងប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម
2025/08/09 01:21:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/07 01:56:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/08 07:25:03 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am