មនុស្ស ៥នាក់ បានស្លាប់ ក្រោយដាច់ខ្សែកាបស្ពានយោលភ្លាមៗ នៅតំបន់ Xinjiang របស់ចិន

2025/08/08 12:48:22 am        65

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា) បានរាយការណ៍ថា មនុស្សយ៉ាងតិច ៥នាក់ បានបាត់បង់ជីវិត បន្ទាប់ពីខ្សែកាបស្ពានយោលមួយ នៅក្នុងតំបន់ Xinjiang ភាគពាយ័ព្យនៃប្រទេសចិន បានដាច់ភ្លាមៗ ដែលបណ្តាលឲ្យពួកគេធ្លាក់ពីលើស្ពាននោះ។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង១៨នាទីយប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១០:១៨នាទី ម៉ោងសកល) ថ្ងៃពុធ (ទី៦ ខែសីហា) នៅតំបន់ទេសចរណ៍មួយ ក្នុងខេត្តស្វយ័ត Ili Kazakh ហើយក្រៅពីមានអ្នកស្លាប់ ក៏មានអ្នករងរបួស ២៤នាក់ផ្សេងទៀតផងដែរ។ សារព័ត៌មាននេះបានបន្ថែមថា តំបន់ដ៏ស្រស់ត្រកាលនោះ ត្រូវបានបិទ ខណៈដែលការស៊ើបអង្កេត អំពីហេតុការណ៍នេះ កំពុងដំណើរការ។

វីដេអូនៅលើបណ្ដាញសង្គមដែលត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បង្ហាញពីស្ពានយោលធា្លក់ទៅម្ខាង ដោយភ្នាក់ដៃធ្វើពីខ្សែកាបសំយុងចុះ នៅចន្លោះផ្លូវដើរលើស្ពាន និងដីខាងក្រោមស្ពាន។ ផ្នែកនៃស្ពានយោលនេះនៅពីលើទន្លេ។ រូបភាពវីដេអូទាំងនោះ ក៏បង្ហាញពីមនុស្សយ៉ាងតិច ២នាក់ដេកលើដីក្រោមស្ពាន។

នៅក្នុងសេចក្ដីរាយការណ៍ដាច់ដោយឡែកមួយទៀត សារព័ត៌មាន Xinhua បានឲ្យដឹងថា រដ្ឋាភិបាលកណ្តាល បានបញ្ជូនក្រុមការងារទៅកាន់កន្លែងកើតហេតុនេះ ដើម្បីត្រួតពិនិត្យការស៊ើបអង្កេត និងការព្យាបាលអ្នករបួស៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm