សារព័ត៌មាន Ifax៖ លោក Putin នឹងទៅបំពេញទស្សនកិច្ច នៅឥណ្ឌា នាចុងឆ្នាំ២០២៥

2025/08/07 07:43:03 pm        195


រុស្ស៊ី និងឥណ្ឌាបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសទាំង២ ចំពោះ «ភាពជាដៃគូយុទ្ធសាស្ត្រ» អំឡុងកិច្ចពិភាក្សាសន្តិសុខទ្វេភាគី នៅទីក្រុងមូស្គូ នាថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា) នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធខ្ពស់លើការនាំចូលពីឥណ្ឌា ដោយសារតែការទិញប្រេងពីរុស្ស៊ី។

ហើយទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval ដែលបាននិយាយថា ទីក្រុងញូវដេលីកំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅចុងឆ្នាំនេះ។

អំឡុងកិច្ចប្រជុំរបស់លោក Doval ជាមួយលោក Sergei Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ភាគីទាំង២ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំង២។

ការដាក់ពន្ធបន្ថែម ២៥ភាគរយរបស់លោក Trump លើទំនិញពីឥណ្ឌា ដែលចូលជាធរមាននៅថ្ងៃទី២៨ ខែសីហា បង្ហាញពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងឥណ្ឌា ចាប់តាំងពីការវិលត្រលប់របស់លោកទៅកាន់អំណាចវិញ ក្នុងខែមករា ដោយគំរាមកំហែងរំខានដល់លទ្ធភាពចូលទៅកាន់ទីផ្សារនាំចេញដ៏ធំបំផុតរបស់ឥណ្ឌា។

នៅក្នុងសេចក្តីអធិប្បាយតាមទូរទស្សន៍ តំណាងរបស់រុស្ស៊ី គឺលោក Shoigu បានប្រាប់លោក Doval ថា៖ «យើងប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការសកម្មបន្ថែមទៀត ដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី យុត្តិធម៌ និងនិរន្តរភាព ធានាបាននូវឧត្តមភាពនៃច្បាប់អន្តរជាតិ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈម និងការគំរាមកំហែងនានា នាពេលបច្ចុប្បន្ន»៕

អត្ថបទដែលទាក់ទង

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
2026/06/20 03:18:33 pm        1
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
2026/06/20 03:16:11 pm        1
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
2026/06/20 03:12:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន

2026/06/20 03:18:33 pm
​ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
2026/06/20 03:16:11 pm
​ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
2026/06/20 03:12:35 pm
​សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
2026/06/20 02:24:34 pm
​មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
2026/06/20 02:19:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/18 12:19:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/20 07:01:35 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am