[UPDATE] គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលអនុម័តផែនការរបស់លោក Netanyahu ដើម្បីកាន់កាប់ទីក្រុងហ្កាហ្សា

2025/08/08 05:53:47 pm        118

គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានអនុម័តសំណើរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីកាន់កាប់ទីក្រុងហ្កាហ្សា នេះបើយោងតាមការចុះផ្សាយលើបណ្ដាញសង្គម X របស់សារព័ត៌មានAxios នៅព្រឹកថ្ងៃសុក្រនេះ ដោយដកស្រង់សម្តីក្រុមមន្ត្រីអ៊ីស្រាអែលមិនបញ្ជាក់អត្តសញ្ញាណមួយរូប។

ក្រោយមកយោងតាមសម្តីរបស់ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា គណៈរដ្ឋមន្ត្រីសន្តិសុខបានអនុម័តសំណើរបស់នាយករដ្ឋមន្ត្រីដើម្បីកម្ចាត់ក្រុមហាម៉ាស។កងកម្លាំងការពារអ៊ីស្រាអែល IDF នឹងរៀបចំដើម្បីគ្រប់គ្រងទីក្រុងហ្កាហ្សា ខណៈផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅខាងក្រៅតំបន់ប្រយុទ្ធនានា ។

ផែនការដែលស្នើឡើងដោយលោក Netanyahu និងបានពិភាក្សានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ដល់យប់ជ្រៅថ្ងៃសុក្រនេះ រួមមានការឡោមព័ទ្ធទីក្រុងហ្កាហ្សា និងការផ្លាស់ទីលំនៅប្រជាជនប្រហែលមួយលាននាក់ទៅកាន់ផ្នែកខាងត្បូងនៃតំបន់រងការឡោមព័ទ្ធមួយនេះ។សារព័ត៌មាន KAN News បានឲ្យដឹងថា កិច្ចប្រជុំនេះមានរយៈពេលប្រមាណ១០ម៉ោង។

ក្រោយមក មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូប បានប្រាប់សារព័ត៌មាន The Jerusalem Post ថា យោធានឹងកំណត់គោលដៅលើបន្ទាយភេរវករនៅក្នុងទីក្រុងនេះ ជាមួយនឹងប្រតិបត្តិការនានាដែលក្រោយមក នឹងត្រូវពង្រីកទៅកាន់ជំរំជនភៀសខ្លួនភាគកណ្តាល។



ក្រុមមន្ត្រីអ៊ីស្រាអែល និយាយថា កងកម្លាំង IDF ត្រូវគេរំពឹងថានឹងចេញបញ្ជាជម្លៀសមុនពេលបើកការវាយលុកថ្មីដល់ប្រជាជនប៉ាឡេស្ទីនចំនួន១លាននាក់ ដែលរស់នៅក្នុងទីក្រុងហ្កាហ្សានិងឡោមព័ទ្ធភ្លាម។

IDF ក៏នឹងចូលទៅកាន់តំបន់នានាជាទីដែលក្រុមមន្ត្រីអ៊ីស្រាអែលជឿថាចំណាប់ខ្មាំងត្រូវបានឃុំខ្លួនផងដែរ ដែលអាចបង្កហានីភ័យដល់អាយុជីវិតរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        95
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm