ក្រុមហ៊ុនផលិតរថយន្តធំជាងគេលើពិភពលោកToyota ព្រមានពីការខាតបង់ប្រាក់ចំណេញ ៩,៥ ពាន់លានដុល្លារមិនធ្លាប់មានព្រោះពន្ធអាមេរិក

2025/08/08 06:37:30 pm        140

ក្រុមហ៊ុនផលិតរថយន្ត Toyota Motor របស់ប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនរំពឹងថានឹងខាតបង់ប្រាក់ចំណេញជិត១០ ពាន់លានដុល្លារពីពន្ធរបស់លោកប្រធានាធិបតី Donald Trump លើរថយន្តនាំចូលទៅសហរដ្ឋអាមេរិក គឺជាទំហំប៉ាន់ប្រមាណខ្ពស់បំផុត ដោយក្រុមហ៊ុនមួយចំនួន។    

ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោកមួយនេះ ក៏បានកាត់បន្ថយការព្យាករណ៍របស់ខ្លួនចំនួន១៦%ផងដែរសម្រាប់ប្រាក់ចំណេញប្រតិបត្តិការពេញមួយឆ្នាំ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនផលិតរថយន្តនានាទូទាំងពិភពលោកដែលកំពុងប្រឈមនឹងការកើនឡើងនៃការចំណាយពីពន្ធលើរថយន្ត គ្រឿងបន្លាស់ ដែកថែប និងអាលុយមីញ៉ូម។ 

លោក Takanori Azuma ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា វាពិតជាលំបាកណាស់សម្រាប់យើងក្នុងការទស្សន៍ទាយអ្វីដែលនឹងកើតឡើងទាក់ទងនឹងបរិយាកាសទីផ្សារ ដោយប្ដេជ្ញាបន្តផលិតរថយន្តសម្រាប់អតិថិនជនអាមេរិកទោះមានការប៉ះពាល់ដោយសារការដំឡើងពន្ធនេះក៏ដោយ។  

លោក Azuma បាននិយាយថាការប៉ាន់ប្រមាណចំនួន ១,៤ សែនកោដិយ៉េន ឬស្មើ ៩,៥ ពាន់លានដុល្លារ ក៏រួមបញ្ចូលផងដែរនូវបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់កំពុងប្រឈម ជាពិសេសក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិកដែលនាំចូលគ្រឿងបន្លាស់ពីប្រទេសជប៉ុន។

បណ្ដាក្រុមហ៊ុនគូប្រជែង បានរាយការណ៍ពីការប៉ះពាល់ដល់ពន្ធតិចតួចរហូតមកដល់ពេលនេះ ជាក់ស្ដែង ក្រុមហ៊ុន General Motors (GM)របស់អាមេរិក បានព្យាករការខាតបង់ពី ៤ ពាន់លានដុល្លារទៅ ៥ ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ខណៈក្រុមហ៊ុន Ford (F) រំពឹងថានឹងខាងបង់សរុបចំនួន ៣ពាន់លានដុល្លារសម្រាប់ប្រាក់ចំណូលសរុបពេញមួយឆ្នាំ៕



អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        56
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm