សមាជិកនៃសហគមន៍ជនជាតិជ្វីហ្វជ្រុលនិយមរបស់អ៊ីស្រាអែល បានប៉ះទង្គិចគ្នាជាមួយនគរបាលក្នុងអំឡុងពេលតវ៉ាប្រឆាំងច្បាប់ស្តីពីការកែណ្ឌកងទ័ពដ៏ចម្រូងចម្រាសកាលពីថ្ងៃព្រហស្បតិ៍ ទី៧ សីហា នៅអ៊ីស្រាអែលភាគកណ្តាល។ ការប៉ះទង្គិចគ្នាបានកើតឡើងបន្ទាប់ពីក្រុមបាតុករ បានបិទផ្លូវមួយកន្លែងនៅក្រុង Bnei Brak ។

ក្រុមនិស្សិតផ្នែកសាសនាប្រកាន់តឹង ទទួលបានការលើកលែងជាយូរមកហើយពីការចូលបម្រើកងទ័ពជាកាតព្វកិច្ច។ ពលរដ្ឋអ៊ីស្រាអែលជាច្រើន មានការខឹងសម្បារចំពោះអ្វីដែលពួកគេមើលឃើញថាជាបន្ទុកអយុត្តិធម៌ដែលត្រូវអនុវត្ត ដោយការលម្អៀងចំពោះអ្នកដែលត្រូវចូលបម្រើកងទ័ព។

មេដឹកក្រុមជ្វីសនិយមជ្រុល និយាយថា ការលះបង់ពេញម៉ោងក្នុងការសិក្សាគម្ពីរសាសនាដ៏បរិសុទ្ធ គឺជារឿងពិសិដ្ឋក្រៃលែង ហើយព្រួយបារម្ភថាយុវជនរបស់ខ្លួននឹងងាកចេញពីជីវិតសាសនា ប្រសិនបើពួកគេត្រូវបានកែណ្ឌឲ្យចូលបម្រើកងទ័ព។
កាលពីឆ្នាំមុន តុលាការកំពូលបានបង្គាប់ឱ្យបញ្ចប់ការលើកលែងក្នុងការចូលបម្រើកងទ័ព ហើយសភា បាននឹងកំពុងព្យាយាមដោះស្រាយសេចក្តីស្នើច្បាប់ថ្មីក្នុងការកែណ្ឌកងទ័ព ។