ប្រជាជនភៀសសឹក២៣៨៤គ្រួសារ​ ស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តកំពង់ធំ​ ទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​

2025/08/08 08:23:57 pm        324

នៅព្រឹកថ្ងៃសុក្រ​ ទី៨​ ខែសីហា​ ឆ្នាំ២០២៥​នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ អមដោយថ្នាក់ដឹកនាំ​ និងភរិយាថ្នាកដឹកនាំ​ បានអញ្ជើញចុះជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌​ ជូនប្រជាជនភៀសសឹក​ចំនួន​ ២៣៨៤​ គ្រួសារ​ ក្នុងនោះមកពីខេត្តព្រះវិហារ​មាន៧ក្រុងស្រុកចំនួន៨១៨គ្រួសារ​ ,​ ខេត្តឧត្តរមានជ័យ ​មកពី៤ក្រុងស្រុកចំនួន១៤០២គ្រួសារ​ និងខេត្តប៉ៃលិន​ បន្ទាយមានជ័យ​ បាត់ដំបង​ កោះកុង​ សរុបចំនួន១៦៤គ្រួសារ​ ពិធីនេះប្រព្រឹត្តិទៅនៅពហុកីឡដ្ឋាន​ ស្ថិតក្នុងភូមិរូង​ ឃុំត្រពាំងឫស្សី​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ​ ។

យោងតាមរបាយការណ៍​ ឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាលខេត្តកំពង់ធំ​ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ បានឲ្យដឹងថា​ ​អំឡុងមានជម្លោះព្រំដែនកម្ពុជា-ថៃ​ គឺពិតជាបានបង្កផលលំបាក យ៉ាងខ្លាំងមកលើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបងប្អូនដែលរស់នៅជាប់ព្រំដែន កម្ពុជា-ថៃផ្ទាល់ ។ ជាក់ស្តែង ប្រជាជនដែលភៀសសឹកពីខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ កោះកុង បាត់ដំបង និងប៉ៃលិន មកស្នាក់ក្នុងខេត្តកំពង់ធំ មានសរុបចំនួន ២.៣៨៤​ គ្រួសារ ស្មើនឹង ៦.៣៣០នាក់ ក្នុងនោះ ជនភៀសសឹក ជាប្រជាជនទូទៅមានចំនួន ១.៩៥៥គ្រួសារ និងជនភៀស សឹកជាគ្រួសារយោធិនមានចំនួន ៤២៩គ្រួសារ ដោយមានអ្នកខ្លះរស់នៅជាមួយនឹងផ្ទះបងប្អូន អ្នកខ្លះរស់នៅក្នុងទីវត្តអារាមជាដើម។

ឯកឧត្តមបន្តថា​ ជនភៀសដែលរស់នៅតាមជំរុំ តាមទីវត្តអារាមនានា ដែលខ្លះខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ក្មេងៗបាត់បង់ការសិក្សា និងប្រឈមនឹងការលំបាកជាច្រើនផ្សេងៗ ទៀត ។

ឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកទាំងនេះ កាកបាទក្រហមកម្ពុជា ដែលជាអង្គការមនុស្សធម៌គ្មានព្រំដែន ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រជាជនប្រសិទ្ធនាមជា មាតាមនុស្សធម៌ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចែកជូននូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាបន្តបន្ទាប់ជូនពួកគាត់ ដើម្បីចូលរួមរំលែកទុក្ខ លំបាករបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កម្មវិធីចែកអំណោយនៅថ្ងៃនេះ ពិតណាស់នឹងអាចចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយផ្នែក ដែដែលកំពុងភៀសខ្លួនចេញពីតំបន់ដែលមានភាពតានតឹង​។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាជនភៀសសឹកទាំងអស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរយ៉ាងក្រៃលែង ជាមួយលោកយាយ លោកតា បងប្អូនជនភៀសសឹកទាំងអស់ ដែលបង្ខំចិត្តចាកចោលផ្ទះសម្បែងព្រាត់ប្រាសក្រុមគ្រួសារដោយសារជម្លោះប្រដាប់អាវុធ​។ 

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានពាំនាំនូវព្រះរាជបន្ទូល និងព្រះសវណីយ៍ ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង ថ្វីបើព្រះអង្គមិនបានយាងមកជួប លោកយាយ លោកតា មាមីង បងប្អូន កូនក្មួយដោយផ្ទាល់ក៏ដោយ។ សម្តេចប្រធាន​បានបញ្ជាក់ថា​ ទោះបីជាស្ថិតក្នុងកាល:ទេស:ណាក៏ដោយ រាជរដ្ឋាភិបាលក៏ដូចជា កាកបាទក្រហមកម្ពុជា​ នៅតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា​ ជាពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅតាមបន្ទាត់ព្រំដែនដែលរងគ្រោះដោយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ​ ធ្វើបាត់បង់សេចក្តីសុខ​ សុភមង្គល​ ក្នុងក្រុមគ្រួសារ​ និងការសិក្សារបស់កូនៗចៅៗ​ ។ ដោយមើលឃើញពីទុក្ខលំបាកវេទនាទាំងអស់នេះហើយទើបថ្ងៃនេះ កក្រក​ មិនបង្អង់យូឡើយ បាននាំយកគ្រឿងឧបភោគបរិភោគ​ និងសម្ភារ:ប្រើប្រាស់មួយចំនួនជូនបងប្អូននាពេលនេះ​ ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋបានមួយគ្រាផងដែរ។

ពាក់ព័ន្ធនិងបញ្ហាសុខភាព សម្ដេចកិត្តិព្រឹទ្ធ ប៊ុនរានី ហ៊ុនសែន បានអំពាវនាវទៅដល់ប្រជាជនភៀសសិកទាំងអស់ដែលកំពុងរស់នៅតាមតំបន់ភៀសសឹកមួយចំនួន ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវរស់នៅមានអានាម័យ​ និងពិសារទឹកដាំឆ្អិន ហើយស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ដើម្បីសុខភាពល្អទាំងម្តាយ​ និងកូន​ ព្រមទាំងកុំឱ្យកុមារតូចៗលេងទឹកព្រោះរដូវនេះជារដូវទឹកឡើង ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ​កើតឡើង​ ។

ប្រជាពលរដ្ឋភៀសសឹកដែលទទួលអំណោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ និងការគិតគូរ​ សម្តេចប្រធាន​ពីជីវភាពរស់នៅរបស់ពួកដោយមិនទុកពួកគាត់ចោល​។ ពួកគាត់បន្តថា​ មានតែមាតាមនុស្សធម៌នៃកម្ពុជា ដែលតែងយកចិត្តទុក្ខដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកគ្រប់ពេលវេលា ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm