ពលរដ្ឋប៉ាឡេស្ទីន ខឹងសម្បារចំពោះចេតនារបស់លោក Netanyahu ក្នុងការគ្រប់គ្រងលើហ្កាហ្សាទាំងមូល

2025/08/08 10:18:29 pm        433

ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ដែលហែកហួរដោយសង្រ្គាម កាលពីថ្ងៃព្រហស្បតិ៍ (៧ សីហា) បានសម្តែងការខឹងសម្បារ ភាពភ័យខ្លាច ការខកចិត្ត និងហត់នឿយនឹងទុក្ខវេទនា បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលថាលោកចង់ឱ្យអ៊ីស្រាអែល កាន់កាប់ផ្នែកយោធាលើតំបន់ហ្កាហ្សាស្រ្ទីបទាំងមូល។

លោក Mahmoud al-Qurashli ជនភៀសខ្លួនប៉ាឡេស្ទីនដែលមានដើមកំណើតមកពីតំបន់ហ្កាហ្សាភាគខាងកើត បាននិយាយថា "ទឹកដីនេះត្រូវបានបំផ្លិចបំផ្លាញរួចហើយ ហើយការសម្រេចចិត្តរបស់លោក Netanyahu ក្នុងការកាន់កាប់ហ្កាហ្សា គឺដូចជាគ្មានអ្វីនៅសល់ឱ្យកាន់កាប់ទៀតទេ"។ លោកបន្តថា មកដល់ចំណុចនេះ គ្មានអ្វីខុសប្លែកគ្នាទៀតទេទោះអ៊ីស្រាអែលកាន់កាប់ឬអត់ក៏ដោយ។

អ្នកស្រុកជាច្រើនទៀតបាននិយាយថា តម្រូវការមូលដ្ឋាននៅហ្កាហ្សាបានបាត់បង់អស់ហើយ គ្មានទាំងមធ្យោបាយនៃការរស់រាន គ្មានទាំងសញ្ញាជីវិត ប៉ុន្តែពលរដ្ឋទាំងអស់សូមអធិស្ឋានថា ការសម្រេចចិត្តនេះនឹងមិនត្រូវបានអនុវត្តទៅចុះ ហើយថាបទឈប់បាញ់អាចឈានដល់បាន។

ការគ្រប់គ្រងទាំងស្រុងលើទឹកដីនេះនឹងក្លាយជាការបញ្ច្រាសលើការសម្រេចចិត្តឆ្នាំ២០០៥ របស់អ៊ីស្រាអែល ដែលបានដកពលរដ្ឋ និងទាហានអ៊ីស្រាអែលចេញពីហ្កាហ្សា ប៉ុន្តែនៅរក្សាការគ្រប់គ្រងលើព្រំដែន ដែនអាកាស និងថាមពលប្រើប្រាស់របស់ទឹកដីនេះ។ បណ្ដាគណបក្សស្តាំនិយមរបស់អ៊ីស្រាអែល បានបន្ទោសការសម្រេចចិត្តដកខ្លួននេះថាជាមូលហេតុនាំឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ទទួលបានអំណាចនៅទីនោះក្នុងការបោះឆ្នោតឆ្នាំ២០០៦៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm