លោក Trump អំពាវនាវឲ្យប្រទេសមជ្ឈិមបូព៌ាទាំងអស់ ធ្វើប្រក្រតីភាពទំនាក់ទំនង ជាមួយអ៊ីស្រាអែល

2025/08/08 03:20:54 pm        126

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានអំពាវនាវឲ្យប្រទេសមជ្ឈិមបូព៌ាទាំងអស់ចូលរួមកិច្ចព្រមព្រៀង Abraham ដែលអំពាវនាវឲ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែលឡើង វិញ។

លោកបានសរសេរនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ Truth Social ថា៖«ឥឡូវនេះ ឃ្លាំងអាវុធនុយក្លេអ៊ែរដែលត្រូវបានបង្កើតឡើងដោយប្រទេសអ៊ីរ៉ង់ ត្រូវបានបំផ្លាញចោលទាំងស្រុង។ ការធ្វើបែបនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ដែលប្រទេសមជ្ឈិមបូព៌ាទាំងអស់ ចូលរួមកិច្ចព្រមព្រៀង Abraham ហើយនឹងធានាសន្តិភាពនៅមជ្ឈិមបូព៌ា»។

លោក ត្រាំ ចាត់ទុកកិច្ចព្រមព្រៀង Abraham គឺជាសមិទ្ធិផលដ៏សំខាន់មួយ ក្នុងអាណត្តិដំបូងរបស់លោក ជាប្រធានាធិបតី។ នៅឆ្នាំ ២០២០ អ៊ីស្រាអែល បានធ្វើប្រក្រតីភាពទំនាក់ទំនង ជាមួយបារ៉ែន អារ៉ាប់រួម និងម៉ារ៉ុក។ នៅឆ្នាំ ២០២១ ស៊ូដង់បានបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋជ្វីហ្វ។

មុនពេលមានកិច្ចព្រមព្រៀង Abraham អ៊ីស្រាអែលមានទំនាក់ទំនងការទូតតែជាមួយអេហ្ស៊ីបប៉ុណ្ណោះដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៩ និងហ្ស៊កដានី បង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ក្នុងចំណោមរដ្ឋអារ៉ាប់។

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បានបញ្ជាក់កាលពីខែឧសភាថា ប្រទេសលីបង់ លីប៊ី អារ៉ាប៊ីសាអ៊ូឌីត និងស៊ីរី អាចចូលរួមក្នុងកិច្ចព្រមព្រៀង Abraham ក្នុងពេលឆាប់ៗនេះ។ នាពេលមុននេះ លោក ត្រាំ បាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ នៅចុងឆ្នាំ ២០២៥។

អត្ថបទដែលទាក់ទង

PRESS BRIEFING-Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand(11:00AM, August 10, 2025 )
2025/08/10 01:26:29 pm        1
នគរបាលអង់គ្លេសចាប់ខ្លួនបាតុករ ៤៧៤នាក់ ដែលគាំទ្រក្រុមហាមឃាត់សកម្មភាពប៉ាឡេស្ទីន
2025/08/10 01:01:59 pm        1
ផ្ទះរាប់រយខ្នងស្ថិតក្រោមបំណាក់ភក់ ស្របពេលក្រុមភ្ញៀវទេសចរត្រូវបានសង្រ្គោះនៅរដ្ឋ Uttarakhandប្រទេសឥណ្ឌា
2025/08/10 12:59:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​PRESS BRIEFING-Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand(11:00AM, August 10, 2025 )

2025/08/10 01:26:29 pm
​នគរបាលអង់គ្លេសចាប់ខ្លួនបាតុករ ៤៧៤នាក់ ដែលគាំទ្រក្រុមហាមឃាត់សកម្មភាពប៉ាឡេស្ទីន
2025/08/10 01:01:59 pm
​ផ្ទះរាប់រយខ្នងស្ថិតក្រោមបំណាក់ភក់ ស្របពេលក្រុមភ្ញៀវទេសចរត្រូវបានសង្រ្គោះនៅរដ្ឋ Uttarakhandប្រទេសឥណ្ឌា
2025/08/10 12:59:46 pm
​បាតុកម្មនៅប្រទេសឈីលី និងអាហ្សង់ទីន អំពាវនាវឲ្យដាក់ទណ្ឌកម្មអ៊ីស្រាអែល ជុំវិញគ្រោះទុរ្ភិក្សនៅហ្កាហ្សា
2025/08/10 12:58:01 pm
​ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ចុះពិនិត្យរៀបចំសម្បទានដីសង្គមកិច្ច ដើម្បីសាងសង់​ផ្ទះ​ជូនអតីតយុទ្ធជន
2025/08/10 12:31:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/09 11:26:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/09 03:46:41 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am