ជប៉ុនប្រាប់ថា អាមេរិកសន្យាកែសម្រួល ជុំវិញការមានកំហុសឆ្គងដាក់អត្រាពន្ធគយទ្វេដង

2025/08/08 04:16:52 pm        37

បុគ្គលពីក្រុមអ្នកចរចាពាណិជ្ជកម្មរបស់ទីក្រុងតូក្យូ បានប្រាប់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា) បានសន្យាថា នឹងកែសម្រួលក្រឹត្យរបស់លោកប្រធានាធិបតី ដើម្បីដកចេញអត្រាពន្ធត្រួតគ្នា លើទំនិញរបស់ប្រទេសជប៉ុន បន្ទាប់ពីមានកិច្ចពិភាក្សា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយនូវអ្វីដែលលោកហៅថា ការធ្វេសប្រហែស «ដ៏គួរឲ្យសោកស្តាយ»។

ក្នុងអំឡុងពេលមានការពិភាក្សាទាំងនោះ លោក Ryosei Akazawa បានជំរុញឲ្យរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick និងរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent ផ្ដល់ការធានាថា កាតព្វកិច្ចពន្ធ ១៥ភាគរយដែលបានព្រមព្រៀងកាលពីខែមុន លើការនាំចូលរបស់ជប៉ុន នឹងមិនត្រូវបានបន្ថែមទៅលើទំនិញមួយចំនួន ដូចជាសាច់គោជាដើម ដែលត្រូវបង់ពន្ធខ្ពស់។

លោក Akazawa បានបញ្ជាក់ថា រដ្ឋមន្ត្រីទាំង២ បានពន្យល់ថា ពួកលោកនឹងកែសម្រួលក្រឹត្យរបស់លោក ប្រធានាធិបតី នៅថ្ងៃទី៣១ ខែកក្កដា ដែលរួមបញ្ចូលទាំងលក្ខខណ្ឌមិនបន្ថែម សម្រាប់សហភាពអឺរ៉ុប ប៉ុន្តែមិនមែនប្រទេសជប៉ុនឡើយ ហើយថែមទាំងសងត្រលប់វិញនូវការបង់លើសកាតព្វកិច្ចដែលប្រមូលបានផងដែរ។

ជាមួយគ្នានេះ លោក Lutnick និងលោក Bessent ក៏បាននិយាយផងដែរថា លោក Trump នឹងកាត់បន្ថយអត្រាពន្ធលើរថយន្តពី ២៧,៥ភាគរយ មក ១៥ភាគរយ នៅក្នុងក្រឹត្យមួយដាច់ដោយឡែក ដោយស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសទាំង២ សម្រេចបានកាលពីខែមុន។

ទាំងក្រសួងរតនាគារ និងពាណិជ្ជកម្មអាមេរិក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងកិច្ចប្រជុំជាមួយលោក Akazawa៕

អត្ថបទដែលទាក់ទង

PRESS BRIEFING-Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand(11:00AM, August 10, 2025 )
2025/08/10 01:26:29 pm        1
នគរបាលអង់គ្លេសចាប់ខ្លួនបាតុករ ៤៧៤នាក់ ដែលគាំទ្រក្រុមហាមឃាត់សកម្មភាពប៉ាឡេស្ទីន
2025/08/10 01:01:59 pm        1
ផ្ទះរាប់រយខ្នងស្ថិតក្រោមបំណាក់ភក់ ស្របពេលក្រុមភ្ញៀវទេសចរត្រូវបានសង្រ្គោះនៅរដ្ឋ Uttarakhandប្រទេសឥណ្ឌា
2025/08/10 12:59:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​PRESS BRIEFING-Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand(11:00AM, August 10, 2025 )

2025/08/10 01:26:29 pm
​នគរបាលអង់គ្លេសចាប់ខ្លួនបាតុករ ៤៧៤នាក់ ដែលគាំទ្រក្រុមហាមឃាត់សកម្មភាពប៉ាឡេស្ទីន
2025/08/10 01:01:59 pm
​ផ្ទះរាប់រយខ្នងស្ថិតក្រោមបំណាក់ភក់ ស្របពេលក្រុមភ្ញៀវទេសចរត្រូវបានសង្រ្គោះនៅរដ្ឋ Uttarakhandប្រទេសឥណ្ឌា
2025/08/10 12:59:46 pm
​បាតុកម្មនៅប្រទេសឈីលី និងអាហ្សង់ទីន អំពាវនាវឲ្យដាក់ទណ្ឌកម្មអ៊ីស្រាអែល ជុំវិញគ្រោះទុរ្ភិក្សនៅហ្កាហ្សា
2025/08/10 12:58:01 pm
​ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ចុះពិនិត្យរៀបចំសម្បទានដីសង្គមកិច្ច ដើម្បីសាងសង់​ផ្ទះ​ជូនអតីតយុទ្ធជន
2025/08/10 12:31:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/09 11:26:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/09 03:46:41 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am