ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងបំណាក់ដីនៅតំបន់ភាគខាងត្បូងប្រទេសជប៉ុន

2025/08/08 11:34:56 pm        111

ទីភ្នាក់ងារឧតុនិយមជប៉ុននៅថ្ងៃសុក្រនេះ បានចេញការប្រកាសអាសន្នពិសេសសម្រាប់ភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Kagoshima ស្ថិតលើកោះភាគខាងត្បូង Kyushu ដោយពួកគេណែនាំឲ្យប្រជាពលរដ្ឋបន្តស្នាក់នៅក្នុងផ្ទះ ។

យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ជាតិជប៉ុន NHK បានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ភ្លៀងបានធ្លាក់កម្ពស់ ៥០០មីលីម៉ែត្រនៅទីក្រុង Kirishima ហើយក្រុមអាជ្ញាធរក្នុងស្រុកបានចេញការព្រមានជម្លៀសខ្លួនដល់អ្នកស្រុកនៅតាមតំបន់រងផលប៉ះពាល់ ។

សារព័ត៌មានក្នុងស្រុក រាយការណ៍ថា នៅទីក្រុង Aira បំណក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង ខណៈក្រុមជួយសង្រ្គោះ បានព្យាយាមស្វែងរកស្រ្តីវ័យជាង ៣០ឆ្នាំម្នាក់ ដែលកំពុងបាត់ខ្លួន ។

ភ្លៀងធ្លាក់ខ្លាំងនេះដែរ ធ្វើឲ្យប៉ះពាល់ដល់សេវាកម្មដឹកជញ្ជូន រួមទាំងការបញ្ឈប់សេវាកម្មរថភ្លើង និងរថយន្តក្រុង ។ ជើងហោះហើររាប់សិបវ៉ុលចេញ-ចូលខេត្ត Kagoshima ត្រូវបានលុបចោល ។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Shigeru Ishibaបានបង្កើតកងកម្លាំងពិសេសសម្រាប់ការឆ្លើយតបបន្ទាន់ និងការគាំទ្រ ។ 

លោក Ishiba និយាយថា រដ្ឋាភិបាលរបស់លោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីការពារអាយុជីវិត និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។

ទីភ្នាក់ងារឧតុនិយមជប៉ុន(JMA) បានព្យាករណ៍ថា ភ្លៀងផ្គររន្ទះ នឹងបន្តកើតមានរហូតដល់ថ្ងៃសុក្រនេះ នៅកោះ Kyushu ដោយសារតែប្រព័ន្ធសម្ពាធទាប ។

នៅក្នុងសន្និសីទលើកញ្ចក់ទូរទស្សន៍ជាតិ លោក Shuichi Tachihara គឺជាមន្រ្តីរបស់ទីភ្នាក់ងារ JMA បានព្រមានថា មាននូវហានិភ័យកើនឡើងចំពោះគ្រោះមហន្តរាយធម្មជាតិ ដោយរូបលោកបានជំរុញឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ត្រូវតែមានការប្រុងប្រយ័ន្ទទុកជាមុន ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm