ក្រុមឧទ្ទាម M23 របស់កុងហ្គោ និយាយថា ខ្លួនពុំទទួលបានការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំសន្តិភាពនោះទេ

2025/08/08 11:38:33 pm        90

លោក Bertrand Bisimwa គឺជាមេដឹកនាំក្រុមឧទ្ទាម M23 និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមឧទ្ទាម M23 គាំទ្រដោយរ៉្វាន់ដាមួយនេះ ពុំទទួលបានការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំសន្តិភាពជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនោះទេ ដែលត្រូវបានកំណត់ចាប់ផ្តើមនៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃសុក្រនេះ ។

ការពន្យាពេលការចាប់ផ្តើមកិច្ចប្រជុំនេះ បង្កហានិភ័យដល់ការបំផ្លាញការសន្យាប្រកបដោយមហិច្ឆតារបស់ភាគីទាំង ២ ក្នុងការបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ភាគខាងកើតកុងហ្គោ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងឆ្នាំនេះ និងមនុស្សរាប់ម៉ឹននាក់ផ្សេងទៀត ជម្លៀសខ្លួន ។

ក្រុមឧទ្ទាម M23 រឹបអូសបានការកាន់កាប់ទីក្រុងធំបំផុត Goma របស់កុងហ្គោកាលពីចុងខែមករា គឺជាផ្នែកមួយនៃការរុលចូលយ៉ាងឆាប់រហ័សដែលបានធ្វើឲ្យពួកគេគ្រប់គ្រងដែនដីច្រើនជាងពេលណាៗទាំងអស់ ។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសម្របសម្រួលកិច្ចប្រជុំរវាងកុងហ្គោ និងរ៉្វាន់ដា ដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងបង្កើតឲ្យមានសន្តិភាពយូរអង្វែង និងទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារពីលោកខាងលិកមកកាន់តំបន់មួយនេះដែលសម្បូរដែកតាន់តាលូម មាស កូបាល់ ទង់ដែង និងលីចូម ។

រ៉្វាន់ដាដែលបានច្រានចោលជាយូរមកហើយចំពោះការជួយក្រុមឧទ្ទាម M23 និយាយថា កងកម្លាំងរបស់ខ្លួនធ្វើ ដើម្បីស្វ័យការពារប្រឆាំងនឹងកងទ័ពកុងហ្គោ និងក្រុមជីវពលជនជាតិភាគតិច Hutuដែលរួមចំណែកនៅក្នុងអំពើប្រល័យពូជសាសន៍រ៉្វាន់ដាឆ្នាំ ១៩៩៤ ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm