ចិនសម្តែងក្ដីបារម្ភយ៉ាងខ្លាំង ចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សា

2025/08/09 12:32:51 am        115

ប្រទេសចិនបានបង្ហាញពីការមានក្ដីបារម្ភយ៉ាងខ្លាំង នៅថ្ងៃសុក្រ (ទី៨ ខែសីហា) នេះ ជុំវិញផែនការរបស់អ៊ីស្រាអែលដែលចង់គ្រប់គ្រងទីក្រុងហ្កាហ្សា ដោយជំរុញឲ្យបញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់នេះជាបន្ទាន់។

តាមរយៈការផ្ញើសារទៅកាន់បណ្ដាញសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ថា៖ «តំបន់ហ្កាហ្សាជាកម្មសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ហើយជាផ្នែកមួយមិនអាចបំបែកបាននៃដែនដីប៉ាឡេស្ទីន»។ សារនោះបានបន្ថែមថា៖ «វិធីដ៏ត្រឹមត្រូវ ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌ នៅតំបន់ហ្កាហ្សា និងធានាបាននូវការដោះលែងចំណាប់ថ្នូរ គឺការមានបទឈប់បាញ់ភ្លាមៗ»។។

តាមរយៈសារនោះ អ្នកនាំពាក្យបានឲ្យដឹងបន្ថែមថា៖ «ដំណោះស្រាយពេញលេញ ចំពោះជម្លោះនៅតំបន់ហ្កាហ្សា អាស្រ័យលើការមានបទឈប់បាញ់មួយ ពោលគឺអាចជាការបើកផ្លូវតែមួយគត់ ដើម្បីឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង នឹងធានាបាននូវសន្តិសុខ ក្នុងតំបន់»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រនេះ ការិយាល័យរបស់នាយកមន្ត្រី បាននិយាយថា យោធារបស់អ៊ីស្រាអែល នឹង «គ្រប់គ្រង» ទីក្រុងហ្កាហ្សា ក្រោមផែនការដែលស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក។

គួរបញ្ជាក់ថា IDF (កងកម្លាំងការពារជាតិរបស់អ៊ីស្រាអែល) បានគ្រប់គ្រងរួចហើយលើតំបន់ហ្កាហ្សាប្រហែល ៧៥ភាគរយ ដោយបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ជម្លៀសខ្លួន ដែលទីក្រុង និងផ្ទះសម្បែងរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញ៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm