បឹងកេត​ស្ថិតក្នុង​ពូ​ល​ B នៃ​ពាន Pre-Season ដែល​នឹង​ប្រកួត​ចុង​សប្ដាហ៍​នេះ​

2022/01/17 05:29:33 pm        85

​បាល់ទាត់៖ ពានរង្វាន់​បាល់ទាត់ Prince Beer Pre-Season Cup 2022 បានធ្វើការ​ចាប់ឆ្នោត​បែង​ចែក​ពូ​ល​ប្រកួត​រួចរាល់​ហើយដោយមាន ៦​ក្រុម​ចូលរួម និង​ចែកចេញជា ២​ពូ​លក្នុងនោះ​ពូ​ល A មាន​ក្រុម​កងយោធពល​ខេមរភូមិន្ទ​, ភ្នំពេញ​ក្រោ​ន និង​គិរីវង់​សុខ​សែន​ជ័យ ខណៈ​ពូ​ល B មាន​បឹងកេត វិសាខា និង​ខេត្តព្រៃវែង។​

​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ ប្រធាន​គណ​:​កម្ម​ការប្រតិបត្តិ​រៀបចំ និង​គ្រប់គ្រង​ការប្រកួតបាន​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មានកាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២២ ថា ព្រឹត្តិការណ៍​នេះនឹង​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​២១ ខែមករាដល់​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខដោយ​ប្រើប្រាស់​ទីលាន​ចំនួន ២ ក្នុងនោះ​ពូ​ល​ A ប្រកួត​នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ ខណៈ​ពូ​ល B ប្រកួត​នៅ​កីឡដ្ឋាន​ព្រី​នស៍។​ ​លោក​ថា ការប្រកួត​លក្ខណៈ Pre-Season ផ្ដោតលើ​គោលបំណង​តែមួយគត់ គឺ​ការផ្ដល់​ឱកាស​ដល់​យុវ​កីឡា​គ្រប់​បណ្ដា​ក្លិបសម្រាប់​ការរៀបចំ និង​ត្រៀមខ្លួន​ចូលរួម​ការប្រកួត​ផ្លូវការក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន រដូវ​កាល​ថ្មីឆ្នាំ​២០២២។ ដូច្នេះ​លោក​រំពឹងថា ការប្រកួត​នេះនឹង​រួមចំណែក​ជួយ​ឲ្យ​ក្រុម​នីមួយៗ រៀបចំខ្លួន​បាន​កាន់តែ​ប្រសើរសម្រាប់​ត្រៀម​ការប្រកួត​ផ្លូវការនាពេលខាងមុខ។​

​ការប្រកួត​នេះនឹង​ប្រើ​រូបមន្ដ​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ២​ក្រុមនឹង​ឡើងទៅ​ប្រកួត​ខ្វែង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​ឈ្នះនឹង​បន្ដ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ចំពោះ​ប្រាក់រង្វាន់​ជ័យលាភី ក្រុម​ជើងឯក​នឹង​ទទួលបាន ៣​ពាន់​ដុល្លារ ខណៈ​លេខ​២ នឹង​ទទួលបាន ២​ពាន់​ដុល្លារ។ រីឯ​អ្នកចាំទី​ល្អ និង​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេក៏​នឹង​ទទួលបាន​ប្រាក់រង្វាន់ ៥០០​ដុល្លារ​ដូចគ្នា​ផងដែរ៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm