ការិយាល័យប្រមុខរដ្ឋអារ៉ាប់ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន WAM បាននិយាយថា មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអារ៉ាប់រួមព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan បានពិភាក្សាគ្នាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា ក្នុងទីក្រុងមូស្គូ ដោយអំពាវនាវឲ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«ព្រះអង្គម្ចាស់ និងលោកប្រធានាធិបតីរុស្ស៊ី បានពិភាក្សាអំពីការអភិវឌ្ឍនៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតទស្សន វិស័យច្បាស់លាស់សម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយ ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ ដោយធានាស្ថិរភាព និងសន្តិសុខទាំងស្រុង»។
ភាគីទាំងពីរ ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អារ៉ាប់ នៅខែតុលា ឆ្នាំ២០២៥។