កម្ពុជាអាចកំដរ និងស្វាគមន៍ភាគីថៃ ដែលត្រៀមប្តឹងកម្ពុជាទៅ តុលាការព្រហ្មទណ្ឌអន្តរជាតិ - ICC

2025/08/09 12:57:03 am        507

ប្រទេសកម្ពុជាអាចកំដរ និងស្វាគមន៍ភាគីថៃដែលគ្រោងប្តឹងកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ កម្ពុជាកំដរភាគីថៃដល់ទីបញ្ចប់ ប្រសិនបើថៃមានបំណងពិតប្រាកដ និងមិនបានតែមាត់លើការចង់ប្រើប្រាស់យន្តការអន្តរជាតិដោះស្រាយវិវាទព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាតែងបង្ហាញជំហរយ៉ាងរឹងមាំ ហើយប្រកាសទទួលយកយន្តការច្បាប់អន្តរជាតិយ៉ាងពេញទំហឹង និងមិនស្ទាក់ស្ទើរឡើយ។ ការលើកឡើងបែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham បានបញ្ជាឱ្យរៀបចំពាក្យបណ្ដឹងទាំងព្រហ្មទណ្ឌនិងរដ្ឋប្បវេណីប្រឆាំងនឹងកម្ពុជាទៅអន្តរជាតិ។ 

ឆ្លើយតបនឹងភាគីថៃ កម្ពុជាក៏មានលទ្ធភាពគ្រប់គ្រន់ក្នុងការត្រៀមរៀបចំប្រមូលភស្តុតាងជាច្រើនពាក់ព័ន្ធនឹងការប្រព្រឹត្ត បទល្មើសរបស់ភាគីថៃក្នុងអំឡុងពេលវាយប្រហាររយៈពេល៥ថ្ងៃជាមួយកម្ពុជា។ 

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានបើកការវាយប្រហារមកលើកម្ពុជាទាំងងងើលក្នុងគោលបំណងឈ្លានពានអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ដែលទង្វើនេះខុសទាំងស្រុងទៅនឹងច្បាប់អន្តរជាតិលើមាត្រាទី២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងមាត្រាទី២ នៃធម្មនុញ្ញអាស៊ាន។

នៅក្នុងពេញមួយអំឡុងប្រតិបត្តិការយោធាខុសច្បាប់អន្តរជាតិឈ្លានពានកម្ពុជានេះផងដែរ ភាគីថៃបានប្រើប្រាស់អាវុធខុសច្បាប់អន្តរជាតិជាច្រើនមកលើកងកម្លាំងកម្ពុជានិងគោលដៅស៊ីវិល ផ្ទះសម្បែងពលរដ្ឋ និងសាលារៀនជាដើម។ល។ ដែលក្នុងនោះភាគីថៃបានប្រើប្រាស់យន្តហោះចម្បាំងបាញ់បំពាក់រ៉ូកែតរយៈចម្ងាយឆ្ងាយ (F-16) មកកាន់ទីវត្តអារ៉ាមកម្ពុជា ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលសកម្មភាពនេះជាឧក្រឹដ្ឋកម្មសង្រ្គាម និងឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិយ៉ាងធ្ងន់ធ្ងរ បំពានទាំងស្រុងលើ លក្ខន្តិកៈទីក្រុងរ៉ូមនៃតុលាការឧក្រឹដ្ឋកម្មអន្តរជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ, ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និង អនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២។ 

ទន្ទឹមនឹងនេះ ភាគីថៃបានប្រើប្រាស់គ្រាប់បែកចង្គោម (Cluster Bombs) និងផ្សែងពុល (Poison Gas) ដើម្បីវាយប្រហារមកលើកងកម្លាំងកម្ពុជាដែលកំពុងឈរជើងក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងគោលបំណងរំលោភមកលើដែនអធិបតេយ្យកម្ពុជា និងសម្លាប់ទាហ៊ានកម្ពុជានៅលើទឹកដីកម្ពុជាផងដែរ។ ការប្រើប្រាស់អាវុធទាំងនេះរបស់ភាគីថៃ គឺល្មើសទាំងស្រុងលើអនុសញ្ញាហាមឃាត់នៃការប្រើប្រាស់អាវុធប្រឆាំងមនុស្សជាតិប្រភេទគ្រាប់បែកចង្គោម Cluster Bombs និងផ្សែងពុលដែលទង្វើរនេះជាអំពើល្មើសយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់អាវុធគីមី (Chemical Weapons Convention - CWC)។ 

ក្រៅតែពីការប្រើប្រាស់គ្រប់មធ្យោបាយខុសច្បាប់គ្រប់ទម្រង់លើដីនិងលើអាកាស ហើយបរាជ័យដោយកងកម្លាំងដ៏អង់អាចរបស់កម្ពុជា ភាគីថៃបានប្រព្រឹត្តិអំពើអមនុស្សធម៌ ផ្ទុយនឹងច្បាប់អន្តរជាតិ ដោយគ្មានភាពខ្មាស់អៀនបន្ថែមទៀត ពោលគឺភាគីថៃបាននិងកំពុងបន្តរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ក្រោយពីបទឈប់បាញ់ ដែលបានព្រៀមព្រៀងគ្នានៅប្រទេសម៉ាឡេស៊ី ដែលកិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមក្រសែភ្នែកអន្តរជាតិសម្រប សម្រួលដោយប្រធានអាស៊ានប្តូវេនម៉ាឡេស៊ី និងសហការរៀបចំដោយសហរដ្ឋអាមេរិក និងតាមដានយ៉ាងយកចិត្តទុកដាក់ដោយសាធារណរដ្ឋប្រជាមានិតចិន។  

អ្វីដែលធ្ងន់ធ្ងរជាងនេះទៀតនោះ គឺភាគីថៃបានចាប់ទាហ៊ានកម្ពុជាចំនួន២០នាក់ធ្វើជាចំណាប់ខ្មាំង នៅក្រោយ បទឈប់បាញ់ចូលជាធរណមាន ដែលសកម្មភាពនេះល្មើសទាំងស្រុងលើកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងហ្សឺណែវ (1949 Geneva Convention) មាត្រា១១៨ ក្នុងនោះបើយោងតាមប្រភពទាហានថៃដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ភាគីថៃបានធ្វើទារុណកម្មមកលើទាហ៊ានកម្ពុជា រហូតមានបាត់បង់ជីវិតម្នាក់ និងរងរបួសធ្ងន់២នាក់ដែលត្រូវបានបញ្ជូនមកកម្ពុជាវិញកាលពីពេលថ្មីៗកន្លងទៅនេះ។ ប៉ុន្តែដោយឡែក ជាការគួរឱ្យសោកស្តាយគឺ ភាគីថៃមិនទាន់ព្រមប្រគល់ទាហ៊ានកម្ពុជាដែលនៅសេសសល់មកឱ្យកម្ពុជានៅឡើយវិញនោះទេ។ 

ទន្ទឹមនឹងគោលបំណងប្តឹងកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះផងដែរ ភាគីថៃគួរតែមានភាពក្លាហានជាមួយកម្ពុជាពាក់ព័ន្ធនឹងការយករឿងក្តីតំបន់ទាំង ៤ ពោលប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីវិនិច្ឆ័យផងដែរ៕

ដោយវង្ស មករា

សាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm