រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញប្រគល់វិញ្ញាបនបត្រដល់មន្ទីរពិសោធន៍ដែលបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 15189 Plus

2025/08/09 01:28:25 am        223

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញប្រគល់វិញ្ញាបនបត្រដល់មន្ទីរពិសោធន៍ដែលបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 15189 Plus, នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល។

​ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សូមអបអរសាទរមន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ (NCHADS) និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែលបានទទួលវិញ្ញាបនបត្រទទួលគុណភាព ពី ISO។ សមទ្ធិផលនេះ គឺជាភស្តុតាងបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់មន្ត្រីមន្ទីរពិសោធន៍ទាំងបី ក៏ដូចជាការគាំទ្រយ៉ាងរឹងមាំពីដៃគូសហការ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (US-CDC) ប្រចាំនៅកម្ពុជា។ ចាប់តាំងពីដើមអាណត្តិទី៧មក រាជរដ្ឋាភិបាលបានកំណត់យកការពង្រឹងប្រព័ន្ធសេវាសុខាភិបាលជាអាទិភាពមួយ នៅក្នុងចំណោមអាទិភាពផ្សេងៗទៀត សម្រាប់ការផ្តល់សុខុមាលភាពជូនប្រជាជន។ នៅក្នុងន័យនេះ ក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពសេវាសុខាភិបាល ហើយចាត់ទុកការពង្រឹងសេវាមន្ទីរពិសោធន៍តាមគ្រឹះស្ថានសាធារណៈ និងឯកជននៅទូទាំងប្រទេសជាយុទ្ធសាស្រ្តស្នូលមួយរបស់វិស័យ សម្រាប់គាំទ្រការងារថែទាំ និងព្យាបាល និងឆ្លើយតបនឹងការផ្ទុះរាលដាលនៃជំងឺឆ្លង។ ដូចនេះ ការងារលើកកម្ពស់គុណភាពសេវាមន្ទីរពិសោធន៍វេជ្ជសាស្រ្ត គឺជាការងារដែលត្រូវធ្វើជាចាំបាច់ និងមិនអាចពន្យារពេលវេលាបាន។ ទន្ទឹមនឹងនេះ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលមានមុខងារជាមន្ទីរពិសោធន៍បង្អែកជាតិ បានផ្តល់កម្មវិធីបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍កម្រិតមូលដ្ឋាន បានចាប់តាំងពីឆ្នាំ២០១១មក។ គិតមកដល់ពេលនេះ វគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ គឺជាកម្មវិធីលើកកម្ពស់គុណភាពសេវាមួយ ដែលបានអនុវត្តនៅតាមមន្ទីរពិសោធន៍នៃមន្ទីរពេទ្យសាធារណៈគ្រប់កម្រិត។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សូម ជូននូវអនុសាសន៍មួយចំនួនទៀត សម្រាប់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធទាំងអស់ យកទៅធ្វើការពិចារណា ក្នុងកម្រិតបច្ចេកទេស និងរៀបចំជាសកម្មភាព សម្រាប់ពង្រឹងការងារគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ជាបន្តទៀត៖

1. អ្នកបច្ចេកទេសមន្ទីរពិសោធន៍ត្រូវខិតខំសិក្សាបន្ថែម ឱ្យលើសពីអ្វីដែលអាចធ្វើបាន ដើម្បីបង្កើនសមត្ថភាពបច្ចេកទេសមន្ទីរពិសោធន៍ ឱ្យឈានឡើងមួយកម្រិតទៀត។

2. វិទ្យាស្ថានត្រូវចូលរួមសហការរិះរក និងរៀបចំគោលនយោបាយគ្រប់គ្រងគុណភាពសេវាមន្ទីរ ពិសោធន៍នៅកម្ពុជា ឱ្យសមស្របទៅនឹងបរិបទរបស់ប្រទេស និងមានលក្ខណៈកាន់តែប្រសើរឡើងជាជំហ៊ានៗ ដើម្បីធានាថា សេវាមន្ទីរពិសោធន៍មានគុណភាព និងមាននិរន្តរភាព។

3. ការប្រើប្រាស់ឧបករណ៍សម្រាប់ការវាយតម្លៃមន្ទីរពិសោធន៍សាធារណៈ និងឯកជន គួរតែឈរលើស្តង់ដាតែមួយ។ ដូច្នេះវិទ្យាស្ថានជាតិសុខភាពសាធារណៈ សហការក្នុងការផ្តល់ធាតុចូលដល់នាយកដ្ឋានមន្ទីរពេទ្យ ដើម្បីកែសម្រួលស្តង់ដានៃការវាយតម្លៃមន្ទីរពិសោធន៍ទាំងពេល សុំអាជ្ញាបណ្ណ និងពេលបន្តអាជ្ញាបណ្ណ។

4. មន្ទីរពិសោធន៍ទាំងសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តកម្មវិធីកែលំអគុណភាពជាប្រចាំ ដើម្បីកែលំអគុណភាពជាបណ្តើរៗ ឆ្ពោះទៅទទួលបានការទទួលស្គាល់គុណភាពថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ និងធានាបានសេវាធ្វើតេស្តដែលមានគុណភាពជូនដល់ប្រជាជន។

5. រៀបចំប្រព័ន្ធមន្ទីរពិសោធន៍សាធារណៈមួយ ដែលមានគុណភាព ប្រទាក់ក្រទ្បាគ្នា និងឆ្លើយឆ្លង គ្នាបានទាន់ពេលវេលា ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការផ្ទុះជំងឺ និងបម្រើសេវាគាំទ្រការ ថែទាំ និងព្យាបាលបានកាន់តែទូលំទូលាយ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm