រដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសពីផែនការសាងសង់ឡើងវិញនូវកន្លែងតាំងទីលំនៅ Sa-Nur នៅក្នុងតំបន់វេសបែង( West Bank) ដែលត្រូវបានជម្លៀសប្រជាជនចេញ កាលពី ២ទសវត្សរ៍កន្លងទៅ ខណៈដែលក្រុមស្តាំនិយមដឹកនាំការជំរុញការពង្រីកការតាំងទីលំឲ្យកាន់តែធំឡើង។
អ្នករស់នៅនៃកន្លែងតាំងទីលំនៅ Sa-Nur ត្រូវបានបណ្តេញចេញ ក្នុងឆ្នាំ ២០០៥ ដែលជាផ្នែកមួយនៃអ្វីដែលគេហៅថា គោលនយោបាយបណ្តេញចេញរបស់អ៊ីស្រាអែល ដែលបានឃើញប្រទេសនេះ ដកទ័ព និងអ្នកតាំងលំនៅចេញពីតំបន់ហ្កាហ្សាស្ទ្រីបផងដែរ។

មនុស្សជាច្រើននៅក្នុងចលនាតាំងទីលំនៅរបស់អ៊ីស្រាអែល ចាប់តាំងពីពេលនោះមក បានអំពាវនាវឲ្យត្រឡប់ទៅកន្លែងតាំងទីលំនៅ Sa-Nur និងកន្លែងតាំងទីលំនៅផ្សេងទៀត ដែលត្រូវបានជម្លៀស នៅភាគខាងជើងវេសបែង។
ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់នោះ កាលពីថ្ងៃព្រហស្បតិ៍ អមដោយក្រុមគ្រួសារដែលអះអាងថាពួកគេកំពុងរៀបចំផ្លាស់ទី ទៅទីនោះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Bezalel Smotrich បាននិយាយថា៖«យើងកំពុងកែតម្រូវកំហុសនៃការបណ្តេញអ្នកតាំងទីលំនៅចេញ» ក្នុងឆ្នាំ ២០០៥។
