លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួសនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

2025/08/09 02:00:47 am        241

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារបាន ចុះសួរសុខទុក្ខយុទ្ធជននៅ មន្ទីរពេទ្យ ខ្មែរ-សូវៀត, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យព្រះអង្គឌួង ដែលកំពុងសម្រាកព្យាបាលរបួស ដោយសារការទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន។ 

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ចំនួន១៩នាក់, នៅក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈចំនួន៩នាក់, នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាចំនួន១៤នាក់, និងនៅក្នុងមន្ទីរពេទ្យ ព្រះអង្គឌួងចំនួន១នាក់។ ដោយវីរៈកងទ័ពទាំង៤៣នាក់ខាងលើនេះ រងរបួសដោយសារការទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន ក្នុងការ ការពារបូរណភាពទឹកដីជូនជាតិ។

ខណៈនៃការអញ្ជើញសួរសុខទុក្ខនោះដែរ លោកជំទាវបណ្ឌិត បានបង្ហាញនូវទឹកមុខក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ចំពោះឧបទេវហេតុកើតឡើងនាពេលកន្លងមកនេះ ដែលបានធ្វើឱ្យកងកម្ពុជាពលីជីវិត និងរងរបួស ឯប្រជាជនមួយចំនួនធំ នៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវជម្លៀសចេញ រកទីតាំងដែលមានសុវត្ថិភាព ចាកឆ្ងាយពីភូមិឋាន ផ្ទះសម្បែង និងក្រុមគ្រួសារជាទីស្រឡាញ់។ ជាមួយគ្នានេះលោកជំទាវ សូមជូនពរដល់បងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសទាំងអស់ ឆាប់ជាសះស្បើយពីរបួស និងសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ដល់វីរៈកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ ចំពោះកិច្ចការការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ក្រាញននៀល តស៊ូការពារទឹកដី។

ជាមួយនឹងការចុះសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយមនុស្សធម៌ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ជូនដល់បងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យទាំងនោះផងដែរ។ រួមមានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួន ដែលជាការរួមចំណែកលើកទឹកចិត្ត និងគិតគូរដល់វីរៈកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីនៃយើង៕ ​

អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm