ទឹកជំនន់ដ៏គំហុកវាយប្រហារតំបន់ភាគពាយ័ព្យប្រទេសចិនបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ និង ៣៣នាក់បាត់ខ្លួន

2025/08/09 02:24:15 am        120

ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍នៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោច ១០នាក់ បានស្លាប់ និងមនុស្ស ៣៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហុកបានវាយប្រហារតំបន់ជាច្រើននៅខេត្តភាគពាយព័្យ Gansu ប្រទេសចិន ។

ទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ទី ៧ ខែសីហាម្សិលមិញ ធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើននៅក្នុងខេត្ត Gansu ជាមួយនឹងការកញ្ជ្រោលឡើងទឹកជំនន់ នាំឲ្យមានគ្រោះថ្នាក់ និងការខូចខាតទ្រង់ទ្រាយធំ ។

CCTV រាយការណ៍ថា មកទល់នឹងវេលាម៉ោង ៣ និង ៣០នាទីរសៀល ម៉ោងក្នុងស្រុក ថ្ងៃសុក្រនេះ មនុស្ស ១០នាក់ បានស្លាប់ និងមនុស្ស ៣៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។

ប្រធានាធិបតីចិនលោក Xi Jinping អំពាវនាវឲ្យមានកិច្ចខិតខំខ្លាំងបំផុត នៅក្នុងប្រតិបត្តិការជួយសង្រ្គោះកំពុងបន្ត ហើយនិងជំរុំឲ្យតំបន់ទាំងអស់ ត្រូវតែកំណត់គោលដៅឲ្យបានច្បាស់លាស់បំផុត នៅក្នុងការត្រៀមខ្លួនគ្រោះមហន្តរាយ ស្របពេលកើតមានអាកាសធាតុអាក្រក់ញឹកញាប់ ។

បច្ចុប្បន្ន កិច្ចខិតខំជួយសង្រ្គោះ កំពុងធ្វើឡើង ក្នុងនោះក្រុមឆ្លើយតបគ្រាអាសន្នកំពុងស្វែងរកមនុស្សបាត់ខ្លួន និងផ្តល់ការជួយសង្រ្គោះដល់តំបន់រងផលប៉ះពាល់ ។

ក្រុមអាជ្ញាធរនៅពុំទាន់បានបញ្ចេញរឿងរ៉ាវលម្អិតនៃអត្តសញ្ញាណជនរងគ្រោះនោះទេ ឬបញ្ជាក់ទីតាំងរងផលប៉ះពាល់ខ្លាំងបំផុត ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm