លោក Anwar៖ លោក Trump និងលោក Xi អាចស្ថិតក្នុងចំណោមមេដឹកនាំពិភពលោក ៤រូប នៅឯកិច្ចប្រជុំកំពូលអាស៊ាន ក្នុងខែតុលា

2025/08/09 02:25:00 am        76


លោក Datuk Seri Anwar Ibrahim ប្រាប់ឲ្យដឹងថា មេដឹកនាំពិភពលោកធំៗចំនួន ៤រូប ត្រូវបានរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ក្នុងខែតុលាខាងមុខនេះ។

លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងជួបជុំសុទ្ធតែមេដឹកនាំពិភពលោកដ៏មានកិត្យានុភាពបំផុត ហើយនឹងធានាថា ព្រឹត្តិការណ៍នេះនឹងផ្តល់លទ្ធផលដ៏មានតម្លៃយូរអង្វែង។ លោក Anwar បានថ្លែងថា៖ «យើងទន្ទឹងរង់ចាំស្វាគមន៍ប្រមុខរដ្ឋាភិបាលតំបន់អាស៊ាន និងដៃគូសន្ទនា ដែលក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក Donald Trump ហើយខ្ញុំជឿជាក់ថា ប្រធានាធិបតីចិន លោក Xi Jinping ក៏នឹងវត្តមានផងដែរ»។

ហើយអំឡុងពេលថ្លែងសុន្ទរកថា ក្នុងឱកាសប្រារព្ធទិវាអាស៊ានលើកទី៥៨ នៅសាល Cyber Event Hall នាថ្ងៃសុក្រ (ទី៨ ខែសីហា) នេះ លោក Anwar បានប្រាប់បន្ថែមថា៖ «លើសពីនេះទៀត យើងបានទទួលការចង្អុលបង្ហាញជាវិជ្ជមាន អំពីការចូលរួមរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានាធិបតី BRICS និង G20 រៀងៗខ្លួន»។

តែយ៉ាងណាក្ដី លោក Anwar បានសង្កត់ធ្ងន់ថា៖ «ប៉ុន្តែការធានានូវការមានវត្តមានរបស់មេដឹកនាំនោះ គឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ការសាកល្បងធំជាងនេះ គឺការធានាឲ្យបានថា មេដឹកនាំទាំងអស់ចាកចេញពីប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំអាស៊ាន ជាមួយនឹងការមានអារម្មណ៍ថា ការចំណាយពេលវេលារបស់ពួកលោក គឺបានផលល្អប្រសើរ។ យើងត្រូវតែធានាថា ដំណើរទស្សនកិច្ចរបស់ពួកគាត់ផ្តល់ជាលទ្ធផលដ៏មានតម្លៃយូរអង្វែង។ ក្រសែភ្នែករបស់ពិភពលោកនឹងសម្លឹងមកពួកយើង ហេតុដូច្នេះ យើងត្រូវតែប្រឹងប្រែងធ្វើឲ្យបានល្អបំផុត ក្នុងឱកាសនេះ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm