បាល់ទាត់៖ ក្រុម Real Madrid បានក្លាយជាជើងឯកពានរង្វាន់អេស្ប៉ាញ Super Cup ជាលើកទី ១២ ក្រោយយកឈ្នះ Athletic Bilbao វគ្គផ្តាច់ព្រ័ត្រនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត។ ជ័យលាភី Ballon d’Or ឆ្នាំ២០១៨ Luca Modric ជាអ្នកបើកការនាំមុខនៅវគ្គទី១ ដោយការស៊ុតបាល់កោងបញ្ចូលទីយ៉ាងល្អនៅកីឡដ្ឋាន Riyadh’ King Fahd International Stadium។

ក្រោយមកខ្សែប្រយុទ្ធបារាំង Karim Benzema ជាអ្នកធានាជ័យជំនះដោយបាល់ពិន័យ ១១ម៉ែត្រ។ Bilbao ក៏មានឱកាសតាមបានមួយគ្រាប់ដែរតែបាល់ពិន័យ ១១ម៉ែត្ររបស់ Raul Garcia ជួយបានដោយអ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtois។ នេះជាជើងឯកពានរង្វាន់អេស្ប៉ាញ Super Cup លើកទី ១២ សំរាប់ Real Madrid ដោយនៅខ្វះតែ ១លើកទៀតនឹងតាមទាន់កំណត់ត្រារបស់ Barcelona ដែលឈ្នះច្រើនជាងគេ ១៣ដង៕
អត្ថបទ៖នាង សុភាវុធ