កំពង់ធំ ៖ លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំក្រុមការងារ និងសមាគមន៍ធនាគារ និងមីក្រូ ចូលរួមគោរពវិញ្ញាណក្ខវិរកងទ័ពពលី ក្នុងបុព្វហេតុ ជាតិ ការពារមាតុភូមិ អធិបតេយ្យ និងបូរណភាពទឹកដី ចំនួន ៥ គ្រួសារ ស្ថិតក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ធំ។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុម ការងារធនាគារជាតិនៃកម្ពុជា និងសមាគមន៍ធនាគារ និងមីក្រូ ចូលរួមគោរពវិញ្ញាណក្ខន្ធវិរកងទ័ពពលីក្នុងបុព្វហេតុ ការពារមាតុភូមិ, ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានពាំនាំនូវការរំលែកមរណៈទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះភរិយា និងក្រុមគ្រួសារនៃសពវិរកងទ័ព ដោយ ការដឹងគុណ ចំពោះវិរៈភាពដ៏អង់អាចក្លាហាន នឹងចងចាំជានិច្ច ក្នុងក្រអៅបេះដូងខ្មែរគ្រប់ៗរូប ព្រមទាំងបានប្រគល់ថវិកាដល់ក្រុម គ្រួសារវិរកងទ័ពផងដែរ។
លោកជំទាវអគ្គទេសាភិបាល ក៏បានអំពាវនាវដល់ស្ថាប័នមីក្រូហិញវត្ថុនៅកម្ពុជាទាំងអស់ យកចិត្តដាក់ចូលររួមគ្នាដោះស្រាយ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់ភរិយានៃសព ដោយលុបចោលបំណុលជំពាក់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ នីមួយៗ ជាពិសេសជួយសម្របសម្រួលដល់ការសិក្សារបស់កូនៗយុទ្ធជនពលី និងផ្ដល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានសិក្សា បច្ចេកទេសធនាគារ ជូនដល់ពួកគាត់ ក្រោយពីការប្រឡងជាប់បាក់ឌុបផងដែរ។
លោកជំទាវបណ្ឌិត ជា សិរី ក៏បានផ្ដាំផ្ញើរដល់ក្រុមគ្រួសារវិរកងទ័ពពលី ត្រូវមានស្មារតីរឹងម៉ឹង និងត្រូវខិតខំថែរក្សាកូនៗឲ្យ បានល្អ និងបង្កលក្ខណៈងាយស្រួលដើម្បីឲ្យពួកគាត់បានរៀនសូត្រ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាង ខ្លាំងលើការងារអបរំ ជាពិសេសលើការបណ្តុះបណ្តាលជំនាញជូនដល់យុវជនកម្ពុជា ក្នុងគោលដៅជំរុញឱ្យពួកគាត់ទទួលការងារធ្វើ ដើម្បីចូលរួមដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕
អត្ថបទ៖ សុន រ៉ាឌី









