ក្រុមធម្មយាត្រានិកាយស៊ីអ៊ីតអ៊ីរ៉ង់ បានធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ ឆ្លងកាត់ព្រំដែន Shalamcheh ស្ថិតក្នុងទីក្រុង Basra ឆ្ពោះទៅកាន់ទីក្រុងពិសិដ្ឋ Kerbala ដើម្បីចូលរួមពិធីបុណ្យសាសនា Arbaeen ដែលជាការប្រារព្ធពិធីបញ្ចប់ការកាន់ទុក្ខរយៈពេល ៤០ថ្ងៃ បន្ទាប់ពីពិធីកាន់ទុក្ខ Ashura ។
ពិធី Ashura គឺជាការរំឭករយៈពេល ១០ថ្ងៃដល់ការស្លាប់របស់ចៅប្រុសព្យាការី Mohammad លោក Imam Hussein ដែលត្រូវបានសម្លាប់នៅក្នុងសង្រ្គាមកាលពីរយៈពេល ១.៣០០ឆ្នាំមុន ។
អ្នកនាង Nazi Moterji គឺជាធម្មយាត្រាអ៊ីរ៉ង់មួយរូបនិយាយថា ថ្ងៃនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកយើង ក្រោយសង្រ្គាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ។
អ្នកនាងបន្តថា ពួកយើងនិយាយថា ពួកយើងនៅជាមួយលោក Imam Hussein ហើយលោក Hussein ក៏នៅជាមួយពួកយើងដែរ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរប៉ុស្តិ៍ព្រំដែនអ៊ីរ៉ាក់ បានឲ្យដឹងថា ពិធីបុណ្យសាសនានេះ ដែលទាក់ទាញក្រុមគោរពបូជានិកាយស៊ីអ៊ីតរាប់លាននាក់មកពីទូទាំងពិភពលោកជារៀងរាល់ឆ្នាំ បានមើលឃើញក្រុមធម្មយាត្រាសរុប ៥១៣.០០០នាក់ បានធ្វើដំណើរចូលក្នុងប្រទេសអ៊ីរ៉ាក់ ឆ្លងកាត់ច្រកព្រំដែន Shalamcheh ចាប់តាំងពីថ្ងៃទី ១៧ ខែកក្កដារហូតមក ក្នុងនោះរួមទាំងការមកដល់ប្រចាំថ្ងៃចំនួន ១០៨.០០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនជាតិអ៊ីរ៉ង់ ៕