ក្រុម​ការពារ​ជើងឯក​អាល់​ហ្សេ​រី​ប្រឈម​ធ្លាក់​ត្រឹម​វគ្គ​វិល​ជុំ​ ក្រោយ​ចាញ់​អេក្វាទ័រ​ហ្គី​ណេ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល

2022/01/17 06:11:45 pm        74

​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​បាល់ទាត់​ទ្វីបអាហ្វ្រិក Africa Cup of Nations អាល់​ហ្សេ​រី​ប្រឈម​នឹង​ធ្លាក់​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល ​ក្រោយ​ចាញ់​ក្រុម​អេក្វាទ័រ​ហ្គី​ណេ​មិន​គួរឱ្យ​ជឿ​ក្នុង​ប្រកួត​ទី២ នៃ​ពូ​ល E​។ ​​កីឡាករ​កូន​កាន់​អេ​ស្ប៉ា​ញ Esteban Obiang គឺជា​អ្នកសំរេច​គ្រាប់​បាល់​ជ័យជំនះ​ឱ្យ​អេក្វាទ័រ​ហ្គី​ណេ​នៅ​នាទី​ទី៧០​។

នេះ​ជា​បរាជ័យ​ដំបូង​របស់​អាល់​ហ្សេ​រី​ក្នុង ៣៥ប្រកួត​ជាប់​គ្នា​មិនអាច​បំបែក​កំណត់ត្រា​របស់​អ៊ីតាលី​បាន​ដែល​ឈ្នះ ៣៧ប្រកួត​ជាប់​គ្នា​។ ក្រោយ​លេង​បាន​ពីរ​ប្រកួត​ក្នុង​ពូ​ល E នេះ​អាល់​ហ្សេ​រី​មាន​ត្រឹម ១ពិន្ទុ​ប៉ុណ្ណោះ​បានមកពី​ស្មើ​ប្រកួត​ដំបូង​ទល់នឹង​សា​រ៉ា​ឡេ​អុង ហើយ​ត្រូវការ​ជ័យជំនះ​ដាច់ខាត​ដើម្បី​ឡើង​វគ្គ​បន្ត​នៅពេល​ជួប​កូ​ឌី​វ័រ​ប្រកួត​ចុងក្រោយ​។ ​កូ​ឌី​វ័រ​យប់មិញ​បាន​ត្រឹម​ស្មើ​ជាមួយ​សា​រ៉ា​ឡេ​អុង ២-២ ខក​ឱកាស​ឡើង​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​។​ ​ខ្សែប្រយុទ្ធ Ajax, Sebastian Haller បើក​ការ​នាំមុខ​ឱ្យ​កូ​ឌី​វ័រ​នៅ​នាទី​ទី២៥ មុនពេល​ដែល​សា​រ៉ា​ឡេ​អុង​តាម​ស្មើ​នៅ​នាទី​ទី៥៥ ដោយ Musa Noah Kamara​។

​​ក្រោយមក​កីឡាករ​របស់ Arsenal, Nicolas Pepe ក៏​រកបាន​គ្រាប់​នាំមុខ​សារជាថ្មី​នៅ​នាទី​ទី៦៥ តែ​មិន​មែន​ជា​គ្រាប់​ជ័យជំនះ​ឡើយ​ដោយ Alhaji Kamara តាម​ស្មើ​វិញ​បានសំរេច​នៅ​នាទី​ទី៩០+៣ ទៅ​ហើយ​។ ​កូ​ឌី​វ័រ​បន្ត​ឈរលើ​គេ​ក្នុង​ពូ​ល E នេះ​មាន ៤ពិន្ទុ​ ខណៈ​អេក្វាទ័រ​ហ្គី​ណេ​លេខ២ មាន ៣ពិន្ទុ, សា​រ៉ា​ឡេ​អុង​លេខ៣ មាន ២ពិន្ទុ និង​អាល់​ហ្សេ​រី​ក្រោម​គេ​មាន ១ពិន្ទុ​។ ​ចំណែក​ការប្រកួត​ក្នុង​ពូ​ល F ទុយ​នេ​ស៊ីរកបាន​ជ័យជំនះ​ដំបូង​ក្រោយ​យកឈ្នះ​ម៉ា​វ​រី​តានី ៤-០ ដើម្បី​ឡើងមក​លេខ៣ ក្នុង​ពូ​ល​មាន ៣ពិន្ទុ ​ខណៈហ្កាំ​ប៊ី និង​ម៉ាលី​ស្មើគ្នា ១-១ បន្ត​ឈរ​លេខ១ និង​លេខ២ ក្នុង​ពូ​ល​។ ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល F នេះ​ទុយ​នេ​ស៊ី​ជួប​ហ្កាំ​ប៊ី​ ខណៈ​ម៉ាលី​ជួប​ម៉ា​វ​រីតា​នី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm