នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi និយាយថា លោកមានការសន្ទនា «ដ៏ល្អប្រសើរ» ជាមួយលោក Putin

2025/08/09 05:36:25 pm        77

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយកាលពីថ្ងៃសុក្រថា លោកមានការសន្ទនា «ដ៏ល្អប្រសើរ» ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន និងវិធីពង្រឹងទំនាក់ទំនងទ្វេភាគី។ ការសន្ទនាតាមទូរស័ព្ទបានធ្វើឡើងនៅពេលដែលលោក Modi ដែលជាមេដឹកនាំនៃប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីប្រាំ ប្រឈមនឹងការសម្រេចចិត្តដ៏លំបាករបស់ទីក្រុងញូវឌេលី ជុំវិញការទិញប្រេងពីរុស្ស៊ី។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់ពេលឱ្យប្រទេសឥណ្ឌាដែលជាប្រទេសនាំចូលប្រេងឆៅធំបំផុតមួយរបស់ពិភពលោករយៈពេល៣សប្តាហ៍ដើម្បីស្វែងរកអ្នកផ្គត់ផ្គង់ជំនួស បើមិនដូច្នេះទេត្រូវប្រឈមនឹងការដំឡើងពន្ធនាំចូលថ្មីរហូតដល់៥០ភាគរយ ដែលកើនឡើងពី២៥ភាគរយនាពេលបច្ចុប្បន្ន។ លោក Modi បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «មានការសន្ទនាដ៏ល្អ និងលម្អិតជាមួយមិត្តរបស់ខ្ញុំគឺលោកប្រធានាធិបតី Putin។ «ខ្ញុំទន្ទឹងរង់ចាំធ្វើជាម្ចាស់ផ្ទះទទួលលោកប្រធានាធិបតីPutin នៅប្រទេសឥណ្ឌា នៅចុងឆ្នាំនេះ»។ 

ការទិញប្រេងពីរុស្ស៊ី បានជួយសន្សំប្រាក់រាប់ពាន់លានដុល្លារដែលឥណ្ឌាចំណាយលើការនាំចូល ដោយរក្សាតម្លៃប្រេងឥន្ធនៈក្នុងស្រុកមានស្ថិរភាព ប៉ុន្តែអត្ថប្រយោជន៍នោះ ពេលនេះកំពុងស្ថិតក្រោមការគំរាមកំហែងដោយសារតែការដំឡើងពន្ធគយរបស់លោក Trump ។ ការទិញប្រេងគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់សង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។ រុស្ស៊ី ក៏ជាប្រទេសផ្គត់ផ្គង់អាវុធកំពូលមួយរបស់ឥណ្ឌាផងដែរ ហើយទំនាក់ទំនងដ៏កក់ក្តៅរវាងប្រទេសទាំងពីរមានតាំងពីសម័យសូវៀត។ លោកPutin បានធ្វើទស្សនកិច្ចចុងក្រោយនៅប្រទេសឥណ្ឌានៅក្នុងខែធ្នូ ឆ្នាំ២០២១។ វិមានក្រឹមឡាំងបានរិះគន់ការអំពាវនាវដើម្បី «បង្ខំឱ្យប្រទេសនានា កាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម» ជាមួយរុស្ស៊ី ថាជារឿង «ខុសច្បាប់» ដោយមិនបាននិយាយដោយផ្ទាល់ដល់លោក Trump នោះទេ។


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm