អង្គការសុខភាពពិភពលោក៖ ភាពអត់ឃ្លាននិងជំងឺ កំពុងរាលដាលក្នុងប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម

2025/08/09 08:21:01 pm        114

ភាពអត់ឃ្លាន និងជំងឺកំពុងរាលដាលនៅក្នុងប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម ខណៈគ្រោះទុរ្ភិក្សមានរួចទៅហើយនៅក្នុងតំបន់មួយចំនួន។ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថា មនុស្ស២៥លាននាក់ជួបប្រទះអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ 

មន្ត្រីសង្គ្រោះបន្ទាន់ជាន់ខ្ពស់ម្នាក់របស់អង្គការសុខភាពពិភពលោកបាននិយាយថា «អំពើហិង្សាឥតឈប់ឈរ បានរុញច្រានប្រព័ន្ធសុខភាពរបស់ប្រទេសស៊ូដង់ដល់មាត់ជ្រោះ ដោយបន្ថែមលើវិបត្តិ ភាពអត់ឃ្លាន ជំងឺ និងភាពអស់សង្ឃឹម»។ 

ជម្លោះនៅប្រទេសស៊ូដង់ រវាងកងទ័ព និងគូប្រជែងកងកម្លាំងគាំទ្ររហ័ស បានជម្លៀសមនុស្សរាប់លាននាក់ និងបំបែកប្រទេសទៅជាតំបន់គ្រប់គ្រងដោយគូប្រជែង។

ការកាត់បន្ថយការផ្តល់មូលនិធិកំពុងរារាំងដល់ជំនួយមនុស្សធម៌ ហើយជំងឺអាសន្នរោគក៏កំពុងរាលដាល។ មន្ត្រីដដែលនិយាយថា «ជំងឺអាសន្នរោគ បានរាលដាលពាសពេញប្រទេសស៊ូដង់ ដោយរដ្ឋទាំងអស់បានរាយការណ៍ពីការផ្ទុះឡើងជំងឺនេះ។ ជិត១សែនករណី ត្រូវបានរាយការណ៍ចាប់តាំងពីខែកក្កដាឆ្នាំមុន។ ជំងឺអាសន្នរោគ បានវាយលុកនៅជំរំសម្រាប់ជនភៀសខ្លួនស៊ូដង់នៅភាគខាងកើតប្រទេសឆាដ។

អង្គការ UNHCR បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ខ្លួនកំពុងអំពាវនាវឱ្យមានការផ្តល់មូលនិធិជាបន្ទាន់សម្រាប់សុខភាព អនាម័យ ទឹក ទីជម្រក និងជំនួយស្បៀងអាហារ ដើម្បីទប់ស្កាត់ «មហន្តរាយសុខភាព»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm