ការបំផ្ទុះជាច្រើន បានធ្វើឲ្យកក្រើកភាគខាងជើងតំបន់ហ្កាហ្សា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ (ទី៩ ខែសីហា)នេះ ដោយបានបង្កផ្សែងហុយចេញពីតំបន់ដែលមានជម្លោះនេះ មួយថ្ងៃបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុម័តផែនការគ្រប់គ្រងទីក្រុងហ្កាហ្សា។
ចំណាត់ការនេះ ពង្រីកប្រតិបត្តិការយោធា នៅក្នុងទឹកដីប៉ាឡេស្ទីនដែលបាក់បែកនេះ ដែលនាំឲ្យមានការរិះគន់ថ្មីៗខ្លាំងៗទាំងក្នុងប្រទេស និងក្រៅប្រទេស ជុំវិញការស្វែងរកសង្គ្រាមដែលអូសបន្លាយជិតពីរឆ្នាំមកនេះ។

សេចក្តីប្រកាសពីការិយាល័យនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃសុក្រ (ទី៨ ខែសីហា) បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា) បាននិយាយថា យោធានឹងដណ្តើមយកទីក្រុង ហ្កាហ្សា ប៉ុន្តែមិនបាននិយាយថា តើកងកម្លាំងអ៊ីស្រាអែល នឹងដណ្តើមយកដែនដីនទាំងមូលឬយ៉ាងណានោះទេ។
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងគាំទ្រផែនការទគ្រប់ទីក្រុងហ្កាហ្សា។
