Everton បណ្តេញ​អ្នកចាត់ការ Rafael Benitez ក្រោយ​ដឹកនាំ​មិនបាន ៧​ខែ​ផង

2022/01/17 06:36:23 pm        76

​បាល់ទាត់៖ ​ក្លិប​ Everton បានសំរេច​បណ្តេញ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ Rafael Benitez ចេញពី​តំណែង​ហើយ​ក្រោយ​ដឹកនាំ​មិនបាន ៧ខែ​ស្រួលបួល​ផង​។ ​បុរស​វ័យ ៦១ឆ្នាំ​រូបនេះ​បាន​ចូលមក​កាន់តំណែង​បន្ត​ពី​លោក Carlo Ancelotti ដែល​ចាក​ចេញទៅ Real Madrid កាលពី​ខែមិថុនា​ឆ្នាំមុន​។

​​Everton រកបាន​ជ័យជំនះ​តែ ១ប្រកួត​គត់​ក្នុង ១៣ប្រកួត​ចុងក្រោយ​នៅ English Premier League និង​កំពុង​ឈរ​លេខ ១៦ ក្នុង​តារាង ៦ពិន្ទុ​ពីលើ​តំបន់​គ្រោះថ្នាក់​។ ​អតីត​អ្នកចាត់ការ Liverpool រូបនេះ​បាន​និយាយថា ការងារ​ដឹកនាំ Everton មានការ​លំបាក​តាំងពី​មកដល់​ដំបូងលំបាក​រក​ជ័យជំនះ ​ហើយត្រូវ​លំបាក​យកឈ្នះ​បេះដូង​អ្នកគាំទ្រ​ទៀត ខណៈ​របួស និង​បញ្ហា​កូ​វីដ​-១៩ ធ្វើឱ្យ​ការងារ​របស់លោកកាន់តែ​ជួបនឹង​ការលំបាក​ទ្វេ​ដង​។ ​​បរាជ័យ​ចុងក្រោយ​របស់ Everton គឺ​កាល​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ចាញ់​ក្រុម​បាត​តារាង Norwich City កាលពី​ថ្ងៃ​សៅរ៍ ២-១​។ ​អតីត​ខ្សែប្រយុទ្ធ Everton, Wayne Rooney ដែល​បច្ចុប្បន្នកំពុង​ដឹកនាំ Derby County ជា​បេក្ខភាព​មួយរូប​អាចមក​កាន់តំណែង​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        321
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        400

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm