មន្ត្រីបាននិយាយនៅថ្ងៃសៅរ៍នេះថា ទាហានឥណ្ឌាពីរនាក់ និងជនសង្ស័យជាសកម្មប្រយុទ្ធម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងវែង នៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។
មន្ត្រីបានបញ្ជាក់ថា ការប្រយុទ្ធគ្នា បានចាប់ផ្តើម នៅថ្ងៃទី ០១ ខែសីហា បន្ទាប់ពីកងទ័ពឥណ្ឌា បានដាក់ខ្សែព័ទ្ធ នៅក្នុងតំបន់ព្រៃ Akhal ភាគខាងត្បូងនៃស្រុក Kulgam បន្ទាប់ពីព័ត៌មានដែលថា ក្រុមបះបោរមួយក្រុម កំពុងប្រតិបត្តិការនៅទីនោះ។
មន្ត្រីបានបន្តថា ប្រតិបត្តិការស្វែងរកជាច្រើន នៅក្នុងតំបន់ដោយទាហាន បានបង្កឲ្យមានការបាញ់ប្រហារជាបន្តបន្ទាប់ ជាមួយក្រុមសកម្មប្រយុទ្ធ ដោយដំបូងឡើយបានបណ្តាលឲ្យសកម្មប្រយុទ្ធម្នាក់ស្លាប់ និងទាហាន ៧ នាក់ បានរងរបួស។ ចាប់តាំងពីពេលនោះមក ការប្រយុទ្ធគ្នាមិនឈប់ឈរ បានបន្តនៅក្នុងតំបន់នេះ ខណៈដែលកងទ័ព បានដាក់ពង្រាយឧទ្ធម្ភាគចក្រ និងយានដ្រូន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម សកម្មប្រយុទ្ធចំនួន ដែលមិនបានបញ្ជាក់នៅក្នុងតំបន់ព្រៃដ៏ធំនោះ។
យោងតាមក្រុមមន្ត្រី ទាហានទាហានពីរនាក់ បានស្លាប់ និងពីរនាក់ផ្សេងទៀត បានរងរបួស នៅថ្ងៃទី៨ គឺល្ងាចថ្ងៃសុក្រ។
កងទ័ពឥណ្ឌានៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បាននិយាយថា ប្រតិបត្តិការបានបន្តនៅក្នុងតំបន់នេះ នៅថ្ងៃសៅរ៍នេះ។