ប្រមុខកងទ័ពអាកាសឥណ្ឌា បាននិយាយនៅថ្ងៃសៅរ៍ (ទី០៩ ខែសីហា)។ ឥណ្ឌាបានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានចំនួន ៥គ្រឿង និងយន្តហោះយោធាមួយគ្រឿង អំឡុងពេលមានការប៉ះទង្គិចគ្នា ក្នុងខែឧសភា។

មេបញ្ជាការកងទ័ពអាកាសលោក A.P. Singh បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុង Bengaluru ភាគខាងត្បូងប្រទេសឥណ្ឌា។
លោក Singh បាននិយាយថា៖«យើងមានយន្តហោះចម្បាំងយ៉ាងតិចចំនួន ៥គ្រឿង ដែលបានបញ្ជាក់ថា ត្រូវបានបាញ់ទម្លាក់ និងយន្តហោះធុនធំមួយគ្រឿងទៀត ដែលអាចជាហោះស៊ើបការណ៍អេឡិចត្រូនិក (ELINT) ឬយន្តហោះ AEW&C (Airborne Early Warning and Control) ដែលត្រូវបានបាញ់នៅចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ។
កាលពីថ្ងៃទី ២២ ខែមេសា ក្រុមសកម្មប្រយុទ្ធ បានវាយប្រហារអ្នកទេសចរនៅតំបន់កាស្មៀរឥណ្ឌា ដែលនាំឲ្យមានជម្លោះយោធាដ៏ខ្លាំងក្លារយៈពេល ៤ថ្ងៃរវាងឥណ្ឌា និងប៉ាគីស្ថាន ក្នុងខែឧសភា ដែលជាប៉ះទង្គិចដ៏អាក្រក់បំផុតរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរ ក្នុងរយៈពេលជិត ៣ទសវត្សរ៍។
