ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានដកស្រង់ប្រភពរដ្ឋាភិបាលមួយដែលបាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសស៊ីរី នឹងមិនចូលរួមក្នុងកិច្ចប្រជុំដែលបានគ្រោងទុកជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយឃើដ(SDF) នៅទីក្រុងប៉ារីសនោះទេ។
ប្រភពបានលើកឡើងពីវេទិកាមុន ដែលរៀបចំដោយកងកម្លាំង SDF ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលខ្លួនបាននិយាយថា ជាការរំលោភលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងក្រុមនេះ។
ប្រភពនោះត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា ទីក្រុងដាម៉ាស នឹងមិនជាប់ពាក់ព័ន្ធនឹងការចរចាជាមួយភាគីណាមួយ ដែលមានគោលបំណង«ធ្វើឲ្យសម័យនៃអតីតរបបនេះ រស់ឡើងវិញនោះទេ»។

