ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ជំនួបក្រុមទីប្រឹក្សាសន្តិសុខមកពីអ៊ុយក្រែន និងប្រទេសដៃគូនៅអង់គ្លេស មានលក្ខណៈស្ថាបនា ហើយការជំទាស់របស់ក្រុងគីវ ទទួលបាន ហើយគ្រោះថ្នាក់ត្រូវបានរាប់បញ្ចូល ។
លោក Zelenskiy និយាយថា ក្រុមមន្រ្តីមកពីអង់គ្លេស សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហ្វាំងឡង់ និងប៉ូឡូញ បានចូលរួមជំនួបមួយនេះ ដែលមានគោលបំណងបង្រួបបង្រួមគោលជំហរ ដើម្បីសម្រេចបានបទឈប់បាញ់ ។

នៅក្នុងសុន្ទរកថាពេលយប់ទៅកាន់ពលរដ្ឋអ៊ុយក្រែន លោក Zelenskiy និយាយថា មាគ៌ាឆ្ពោះទៅរកសន្តិភាពសម្រាប់អ៊ុយក្រែន គួរតែត្រូវបានកំណត់រួមគ្នាជាមួយអ៊ុយក្រែន នេះគឺជាគោលការណ៍សំខាន់ ។
ដោយឡែក ក្រុមមន្រ្តីអឺរ៉ុបបានបង្ហាញសំណើសន្តិភាពអ៊ុយក្រែនផ្ទាល់ខ្លួនរបស់ពួកគេដល់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ស្របពេលដែលលោកប្រធានាធិបតី Donald Trump ត្រៀមមានជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លើការបញ្ចប់សង្រ្គាមមួយនេះ ៕
