លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជា​អធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​អាស៊ាន​លើក​ទី៥៨

2025/08/10 05:33:55 pm        368

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធីអបអរសាទរទិវាអាស៊ាន លើកទី៥៨ នៅសាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​(​ក្រោយសារមន្ទីរជាតិ) កាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែប្រារព្ធកម្មវិធីអបអរសាទរខួប នៃ​ថ្ងៃ​បង្កើត​អាស៊ាន​ ដែលមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ បណ្តាអង្គទូត ក៏ដូចជាសិស្ស និស្សិត​ជា​ច្រើន​រូប​ផងដែរ។ សម្រាប់ឆ្នាំ២០២៥នេះ ដោយមានការសហការចូលរួមពីបណ្តាស្ថានទូត នៃ​បណ្តា​ប្រទេស​សមាជិកអាស៊ាន និងទីម័រឡេស្ត ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានរៀបចំបង្ហាញពីស្នាដៃសិប្បកម្មប្រពៃណី នៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្ត ការ​ឆ្លើយសំនួរទាក់ទងនឹងអាស៊ាន ការសម្តែងសិល្បៈរបស់សិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ។

ឆ្លៀត​ក្នុងឱកាសអបអរសាទរទិវាអាស៊ានលើកទី៥៨នេះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង​ សកុណា បានថ្លែងថា ចូលយើងបន្តពង្រឹងការបង្រួបបង្រួមគ្នា ថែរក្សា​បេតិក​ភណ្ឌ​រួម​គ្នារ​បស់​មនុស្ស​ជាតិយើង និងប្ដេជ្ញាចិត្តសហការគ្នា ដើម្បីកសាងសហគមន៍អាស៊ានមួយ ដែលរឹង​មាំ​ប្រកប​ដោយ​បរិយាបន្ន មានភាពធន់ និងវិបុលភាពសម្រាប់មនុស្សជំនាន់ក្រោយៗតទៅ។ ឱកា​ស​នេះ​មិនត្រឹមតែជាការរំលឹកដល់ការបង្កើតរបស់យើងក្នុងឆ្នាំ 1967 ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជា​ការ​បញ្ជាក់​ជា​ថ្មី​អំពី​ចក្ខុវិស័យរួមរបស់យើង ឯកភាពគ្នាក្នុងភាពចម្រុះ និងការប្តេជ្ញា​ចិត្ត​ចំពោះ​ការ​រួម​រស់​ដោយ​សន្តិភាព និងការកសាងអនាគតដ៏រុងរឿងជាមួយគ្នា។ ថ្ងៃនេះ ពួកយើងត្រូវ​បាន​ចូល​រួម​ដោយ​តំណាង​កិត្តិយសមកពីគ្រប់រដ្ឋសមាជិកអាស៊ានទាំងអស់ ទីម័រខាងកើត និងដៃគូរបស់យើង ដែល​បង្ហាញពីស្មារតីនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែល​ជា​បេះដូង​នៃ​សហគមន៍​ក្នុង​តំបន់​របស់យើង។

លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បន្តថា ឆ្នាំនេះ ក្រោមការដឹកនាំរបស់ម៉ាឡេស៊ី អាស៊ាន​ប្រារព្ធ​ក្រោម​ប្រធានបទ "ការរួមបញ្ចូល និងនិរន្តរភាព"។ ប្រធាន​បទ​នេះ​ឆ្លុះ​បញ្ចាំ​ង​ពី​ការ​ប្តេជ្ញា​ចិត្តរួមគ្នារបស់យើងក្នុងការបំពេញគោលដៅនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ 2025 និង​ដើម្បី​រៀប​ចំ​សម្រាប់អនាគត តាមរយៈចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ 2045។ អំពាវ​នាវ​ឱ្យ​យើង​ពង្រឹង​កិច្ច​សហប្រតិបត្តិការរបស់យើងក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមជាសាកល ដូចជា​ការ​ប្រែ​ប្រួល​អាកាសធាតុ និងការរិចរិលបរិស្ថាន ការធានាសន្តិសុខស្បៀងអាហារ និងថាមពល ការ​ការ​ពារ​ស្ថិរភាពហិរញ្ញវត្ថុ និងការលើក​កម្ពស់​ភាព​ស្អិត​រមួត​ក្នុង​សង្គម​ចំ​ពេល​មាន​ភាព​មិន​ប្រាកដ​ប្រជា។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា ក្នុងវិស័យវប្បធម៌ កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ានស្តីពីវប្បធម៌ និងសិល្បៈ (AMCA) ដែលដឹកនាំនៅឆ្នាំនេះដោយប្រទេសម៉ាឡេស៊ី បាន​ជ្រើសរើសប្រធានបទ "ការផ្សារភ្ជាប់វប្បធម៌ ការកសាងអនាគត៖ ឯកភាពក្នុងភាពចម្រុះ"។ ប្រធានបទនេះនិយាយដោយផ្ទាល់ទៅនឹងការជឿជាក់រួមគ្នារបស់យើងថា ខណៈពេលដែលអាស៊ាន គឺជាផ្ទះនៃភាសា សាសនា និងប្រពៃណីដ៏សម្បូរបែប បេតិកភណ្ឌវប្បធម៌របស់យើងគឺជាកម្លាំងបង្រួបបង្រួមដ៏មានឥទ្ធិពល។ វារំឭកយើងថា ការអភិរក្ស និងការលើកកម្ពស់ទាំងបេតិកភណ្ឌរូបី និងអរូបី គឺចាំបាច់សម្រាប់ការការពារអត្តសញ្ញាណរបស់យើង ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងការកសាងទំនុកចិត្តក្នុងចំណោមប្រជាជនរបស់យើង៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm