រូបភាពវីដេអូឃ្លីបសាក្សីបញ្ចេញនៅថ្ងៃអាទិត្យនេះ ឃើញសំណុំភ្លើងដ៏ធំ និងផ្សែងខ្មៅយ៉ាងក្រាស់ហុយចេញពីអគារឧស្សាហកម្មមួយកន្លែងដែលគេសង្ស័យថាជាឃ្លាំងស្តុកប្រេង ក្រោយរដ្ឋាភិបាលតំបន់ Saratov ប្រទេសរុស្ស៊ី និយាយថា វាគឺជាការវាយប្រហារយានដ្រូនអ៊ុយក្រែន ។

អភិបាលតំបន់ Saratov លោក Roman Busargin និយាយនៅលើសារបង្ហោះតាមបណ្តាញព័ត៌មានសង្គម Telegramនាថ្ងៃអាទិត្យនេះថា មនុស្សម្នាក់ បានស្លាប់ និងអគារឧស្សាហកម្មរងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហារនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Busargin ពុំបានបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេថាតើទីតាំងឧស្សាហកម្មអ្វីដែលបានរងការខូចខាតនេះ ។
នៅមុននេះដែរ ជើងហោះហើររាប់សិបវ៉ុល ត្រូវបានពន្យាពេលនៅអាកាសយានដ្ឋាន Sochi របស់ប្រទេសរុស្ស៊ី បន្ទាប់ពីសេចក្តីរាយការណ៍ថា មានការវាយប្រហារយានដ្រូនអ៊ុយក្រែន ៕
