បាតុករអ៊ីស្រាអែល បាននាំគ្នាដង្ហែរក្បួនចេញពីទីលានចតុរង្គចំណាប់ថ្នូរ ឆ្ពោះទៅកាន់ទីបញ្ជាការយោធា ស្ថិតក្នុងទីក្រុងតែល អាវីវ ទាមទារការវិលត្រឡប់មកវិញបន្ទាន់របស់ចំណាប់ថ្នូរ ។
កាលពីព្រឹកថ្ងៃសៅរ៍ គ្រួសារចំណាប់ថ្នូរ បានចែកចាយសេចក្តីថ្លែងការណ៍ព្រមានលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ថា ពួកគេនឹងតាមសម្លាប់គាត់ បើសិនជាចំណាប់ថ្នូរគ្រោះថ្នាក់ ស្របពេលផ្នែកខ្លះនៃការបង្កើនសកម្មភាពយោធានៅដែនដីប៉ាឡេស្ទីនមួយនេះ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីអ៊ីស្រាអែលកាលពីថ្ងៃសុក្រ គឺជាចំណាត់ការមួយ ដើម្បីពង្រីកប្រតិបត្តិការយោធានៅក្នុងតំបន់ហ្កាហ្សា ដែលធ្វើឲ្យមានការរិះគន់ថ្មីទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ ។

មាននូវចំណាប់ថ្នូរប្រហែល ៥០នាក់ បន្តឃុំឃាំងនៅតំបន់ហ្កាហ្សា ដែលក្រុមមន្រ្តីអ៊ីស្រាអែលមានជំនឿថា ចំណាប់ថ្នូរ ២០នាក់ នៅរស់ ។ ភាគច្រើននៃចំណាប់ថ្នូរដែលត្រូវបានដោះលែងមកទល់នឹងពេលនេះ គឺជាលទ្ធផលនៃកិច្ចចរចាតាមវិស័យការទូត ។
ខណៈពេលនោះដែរ មនុស្សរាប់ពាន់នាក់ នាំគ្នាដង្ហែរក្បួននៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដើម្បីបង្ហាញការគាំទ្រជនប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃបាតុកម្មសកល ៕
