លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបុណ្យសព និង​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​យោធិន​ពលី​ក្នុង​ខេត្ត​ចំនួន​៣

2025/08/10 09:11:32 pm        453

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុ​ប្រធាន​អចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន​សម្តេច​តេជោ ​(TYDA) និងជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុម​ការងារ​បាន​អញ្ជើញ​ចូល​រួម​បុណ្យ​សព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលី ក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្ត​កំពង់ស្ពឺ ខេត្តកំពត និង ខេត្តកែប។

គ្រួសារសព លោក ព្រិន្ទបាលឯក ណៃ ចន្ទី ស្ថិតនៅក្នុង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ

ក្នុងដំណើរអញ្ជើញចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលីនាថ្ងៃនេះ មាន​ចំនួន​៤​គោល​ដៅ៖ គោលដៅទី១៖ គ្រួសារសព លោក ព្រិន្ទបាលឯក ណៃ ចន្ទី ស្ថិតនៅក្នុង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ, គោលដៅទី២៖ គ្រួសារសព លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ ស្ថិតនៅក្នុង ស្រុក​ឈូក ខេត្តកំពត, គោលដៅទី៣៖ គ្រួសារសព លោកពលបាលឯក ឈូក វ៉ាន់ត្រួយ ស្ថិត​នៅក្នុង ស្រុកអង្គរជ័យ ខេត្តកំពត, និង គោលដៅទី៤៖ គ្រួសារសព លោកអនុសេនីយ៍ត្រី ចាន់ រដ្ឋធា ស្ថិតនៅក្នុង ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវសាររំលែកទុក្ខពីសំណាក់ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម​ទាំង​សម្តេច​បវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារនៃសពទាំង៤ខាងលើ និងបានស​ម្តែង​នូវ​សេចក្តី​សោក​សង្វេគ​ជាទីបំផុត ចំពោះការបាត់បង់នូវវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង ម្យ៉ាង​គឺ​ជា​ការ​បាត់​បង់​នូវស្វាមី ដែលប្រកបដោយសង្គហធ៌ម ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការ​បាត់​បង់​ឪពុក​ ប្រកបដោយព្រហ្មវិហារធ៌មចំពោះកូនៗ ដែលពួកគាត់ទាំងនេះបានលៈបង់ អស់​ពី​កម្លាំង​កាយ​ចិត្ត បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហា​ក្សត្រ នៅគ្រប់កាលៈទេសៈ សំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និង​បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាយើង ដូចពាក្យស្លោក​មួយ​លើក​ឡើង​ថា «ជីវិតជូនជាតិមាតុភូមិ អដ្ឋិធាតុជូនប្រពន្ធ កូន និងក្រុមគ្រួសារ»។ លោកជំទាវ​បណ្ឌិត សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ វីរៈយុទ្ធជនទាំងអស់ សូមបានទៅកាន់សុគតិភព កុំ​បី​ឃ្លៀងឃ្លាតឡើយ។

សូមជម្រាប​ថានៅក្នុងឱកាសនេះដែរ ជំទាវបណ្ឌិត និងក្រុមការងារ បាននាំយកនូវគ្រឿង ឧប​ភោគ​បរិភោគ សម្ភារប្រើប្រាស់មួយចំនួន ជូនដល់ក្រុមគ្រួសារយុទ្ធជនពលីខាងលើ រួមនិង​ថវិកា​ផង​ដែរ​៕ អត្ថបទ៖ សំ ងីម

គ្រួសារសព លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ ស្ថិតនៅក្នុង ស្រុក​ឈូក ខេត្តកំពត

គ្រួសារសព លោកពលបាលឯក ឈូក វ៉ាន់ត្រួយ ស្ថិត​នៅក្នុង ស្រុកអង្គរជ័យ ខេត្តកំពត

គ្រួសារសព លោកអនុសេនីយ៍ត្រី ចាន់ រដ្ឋធា ស្ថិតនៅក្នុង ស្រុកដំណាក់ចង្អើរ ខេត្តកែប

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm