អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយ ខណៈអ៊ីស្រាអែលត្រៀមដណ្តើមយកទីក្រុងហ្កាហ្សាឆាប់ៗ

2025/08/11 05:44:49 pm        195

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបាន ព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថា ផែនការរបស់អ៊ីស្រាអែលក្នុងការដណ្តើមយកទីក្រុងហ្កាហ្សា បានប្រថុយនឹងគ្រោះមហន្តរាយមួយផ្សេងទៀត ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ជាមួយនឹងផលវិបាកដ៏ធំធេង ខណៈមនុស្ស ៥នាក់ទៀតក្នុងតំបន់ហ្កាហ្សាត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារការអត់ឃ្លាន ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២១៧ នាក់ រួមទាំងកុមារ១០០ នាក់។    

ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកតំបន់អឺរ៉ុប អាស៊ីកណ្តាល និងអាមេរិក លោក Miroslav Jenca កាលពីថ្ងៃអាទិត្យ បានប្រាប់កិច្ចប្រជុំបន្ទាន់មួយកាលពីចុងសប្តាហ៍មុនថា ប្រសិនបើអនុវត្តផែនការនេះ អាចបណ្តាលឱ្យមានការផ្លាស់ទីលំនៅរបស់ជនស៊ីវិលទាំងអស់ពីទីក្រុង ហ្កាហ្សា ត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៥ដែលប៉ះពាល់ដល់មនុស្សប្រហែល៨០០.០០០នាក់ ហើយពួកគេភាគច្រើន ធ្លាប់បានភៀសខ្លួនចេញពីទីជម្រករួចហើយ។ 

លោកJenca និយាយថា នេះទំនងជានឹងបង្កឱ្យមានគ្រោះមហន្តរាយមួយផ្សេងទៀតនៅក្នុងតំបន់ហ្កាហ្សា ដែលនឹងកើតឡើងពាសពេញតំបន់ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅដោយបង្ខំ ការសម្លាប់ និងការបំផ្លិចបំផ្លាញបន្ថែមទៀត ដែលនាំឲ្យមានការរងទុក្ខវេទនាមិនអាចទ្រាំទ្របានរបស់ប្រជាជន។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅអង្គការសហប្រជាជាតិ លោក Riyad Mansour បានប្រាប់ UNSC ថា អ៊ីស្រាអែលមានគោលបំណង បំផ្លិចបំផ្លាញប្រជាជនប៉ាឡេស្ទីន តាមរយៈការផ្ទេរដោយបង្ខំ និងការសម្លាប់រង្គាល ដើម្បីជួយសម្រួលដល់ដាក់ការបញ្ចូលទឹកដីរបស់យើង។មហាអំណាចបរទេសជាច្រើន រួមទាំងសម្ព័ន្ធមិត្តមួយចំនួនរបស់អ៊ីស្រាអែល បានរិះគន់ផែនការរបស់អ៊ីស្រាអែល។ ចក្រភពអង់គ្លេស ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល ដែលទោះជាបានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់មួយស្តីពីវិបត្តិនោះ យ៉ាងណាក្ដី បានព្រមានថា ផែនការរបស់អ៊ីស្រាអែលនឹងប្រឈមការអូសបន្លាយជម្លោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm