អនុប្រធានាធិបតីអាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ទំនងជាមិនអាចបំពេញចិត្តភាគីណាមួយបានទេ

2025/08/11 05:53:59 pm        208

អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ការសម្របសម្រួលសន្តិភាពដែលចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ទំនងជាមិនបំពេញចិត្តភាគីណាមួយបានឡើយ ហើយកិច្ចព្រមព្រៀងសន្តិភាពណាមួយ ក៏ទំនងជានឹងធ្វើឱ្យទាំងទីក្រុងមូស្គូ និងទីក្រុងគីវ មិនសប្បាយចិត្តនោះទេ។ លោកសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានបំណងសម្រេចដំណោះស្រាយមួយដែលប្រទេសទាំងពីរអាចទទួលយកបាន។

ថ្លែងនៅក្នុងកម្មវិធីពេលព្រឹកថ្ងៃអាទិត្យ (១០ សីហា) របស់ទូរទស្សន៍ Fox News លោក Vance បាននិយាយថា "ដំណោះស្រាយនឹងមិនធ្វើឱ្យនរណាម្នាក់សប្បាយចិត្តទេ។ ទាំងភាគីរុស្ស៊ី និងអ៊ុយក្រែន ប្រហែលជានៅចុងបញ្ចប់នៃថ្ងៃនោះ នឹងមិនសប្បាយចិត្តជាមួយនឹងលទ្ធផលនោះឡើយ"។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍មុនថា លោកនឹងជួបជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី ១៥ ខែសីហា ខាងមុខនេះ ក្នុងរដ្ឋអាឡាស្កា ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោក Trump និយាយថា រុស្ស៊ី និងអ៊ុយក្រែនខិតជិតដល់កិច្ចព្រមព្រៀងឈប់បាញ់មួយហើយ ដែលអាចបញ្ចប់ជម្លោះរយៈពេល ៣ឆ្នាំកន្លះមកនេះ ដោយនោះប្រហែលជាតម្រូវឱ្យអ៊ុយក្រែន ប្រគល់ទឹកដីសំខាន់ៗមួយចំនួន។

យ៉ាងណាក៏ដោយ បន្ទាប់ពីការបង្ហើបនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្ដេជ្ញាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ថា អ៊ុយក្រែនមិនអាចរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនលើបញ្ហាទឹកដីបានទេ ដោយបន្ថែមថា "ប្រជាជនអ៊ុយក្រែន នឹងមិនប្រគល់ទឹកដីរបស់ពួកគេទៅឱ្យពួកកាន់កាប់ជាដាច់ខាត"៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm