ប្រេងធ្លាក់ថ្លៃ ខណៈទីផ្សារសកលទន្ទឹងរង់ចាំមើលកិច្ចចរចាអាមេរិក-រុស្ស៊ី លើសង្រ្គាមអ៊ុយក្រែន

2025/08/11 06:41:20 pm        256

តម្លៃប្រេងបានធ្លាក់ចុះក្នុងការជួញដូរពេលព្រឹកព្រលឹមក្នុងតំបន់អាស៊ី នៅថ្ងៃចន្ទ (១១ សីហា) នេះដោយបានបន្តការធ្លាក់ចុះជាង ៤% កាលពីសប្តាហ៍មុន ដោយសារការដំឡើងពន្ធខ្ពស់របស់អាមេរិកលើដៃគូពាណិជ្ជកម្មរបស់ខ្លួន ការដំឡើងទិន្នផលប្រេងពី OPEC និងជាពិសេសទៅលើការរំពឹងទុករបស់ទីផ្សារសកលថា អាមេរិក និងរុស្ស៊ី កំពុងខិតទៅជិតកិច្ចព្រមព្រៀងបទឈប់បាញ់នៅអ៊ុយក្រែន។

ភាគហ៊ុនប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ៥២សេន ឬ ០,៧៨% មកនៅត្រឹម ៦៦,០៧ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០០:៤១នាទី រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទនេះ ខណៈហ៊ុនប្រេងឆៅរបស់អាមេរិក WTI បានធ្លាក់ចុះ ៥៨សេន មកនៅត្រឹម ៦៣,៣០ដុល្លារ។

ការរំពឹងទុកបានកើនឡើងសម្រាប់លទ្ធភាពនៃការបញ្ចប់ទណ្ឌកម្មដែលគាបសង្កត់ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុនថាលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី ១៥ ខែសីហា នៅរដ្ឋអាឡាស្កា ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ដំណឹងនេះបានកើតឡើងខណៈដែលអាមេរិក បានបង្កើនសម្ពាធលើរុស្ស៊ី ដោយបង្កើនការរំពឹងទុកថា ការដាក់ទណ្ឌកម្មលើក្រុងមូស្គូ ក៏អាចត្រូវបានរឹតបន្តឹងផងដែរ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពមិនត្រូវបានសម្រេច៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm